PSG សម្លឹងឃើញគ្រូថ្មីរួចជាស្រេចហើយ បើសិនជាលោក Pochettino ពិតជាចង់ចាកចេញនោះ

//s9.kh1.co/44/4449cc47fca4572597b64f1da0938ad50d24446f.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកមាន Paris Saint-Germain កំពុងពិចារណាលើការនាំយកលោក Zinedine Zidane មកដឹកនាំក្រុម ខណៈដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Mauricio Pochettino អាចពីក្លឹប ។

បរទេស៖ ក្រុមអ្នកមាន Paris Saint-Germain កំពុងពិចារណាលើការនាំយកលោក Zinedine Zidane មកដឹកនាំក្រុម ខណៈដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Mauricio Pochettino អាចពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាទើបតែបានកាន់តំណែងនៅ Parc des Princes ក្នុងខែមករាក៏ដោយក៏ Pochettino ត្រូវបានផ្សារភ្ជាប់រួចទៅហើយជាមួយនឹងការចាកចេញពីក្លិបយក្សបារាំងមួយនេះ បន្ទាប់ពីបរាជ័យក្នុងការដណ្តើមតំណែងជើងឯក Champions League ឬ Ligue 1 កាលពីរដូវកាលមុន។

zidane និង Pochettino
zidane និង Pochettino

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានគេគិតថាស្ថិតក្នុងបញ្ជីសម្រាំងដើម្បីត្រលប់ទៅកាន់ក្លិបចាស់ Tottenham Hotspur វិញ ទោះបីជា PSG ត្រូវបានគេរាយការណ៍ថាមិនមានចំណាប់អារម្មណ៍ក្នុងការពិភាក្សាអំពីការចាកចេញដែលអាចកើតមានឆាប់ៗនេះក៏ដោយ ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពពីកាសែត Le 10 Sport បានអះអាងថា PSG កំពុងរៀបចំផែនការបន្តរួចហើយប្រសិនបើ Pochettino ចង់ចាកចេញនោះ ខណៈដែលអតីតគ្រូបង្វឹក Real Madrid លោក Zidane គឺជាបេក្ខភាពដែលអាទិភាពបំផុតក្នុងការមកដឹកនាំក្រុម ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានលាលែងពីដំណែងជាលើកទី២នៅពេលចប់រដូវកាល ហើយគាត់ត្រូវបានគេយល់ថាអាចនឹងវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកវិញនៅពេលឆាប់ៗនេះ៕

zidane
zidane
zidane និង Pochettino
zidane និង Pochettino
zidane និង Pochettino
zidane និង Pochettino
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T