សាជាថ្មីម្ដងទៀត! Bayern នៅតែចិញ្ចឹមចិត្តចង់បាន កីឡាកររបស់តោខៀវ Chelsea ម្នាក់នេះ

//s9.kh1.co/fd/fd8eb9ebe331ba6e3ccfb6648919251f4fddd65d.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សាជាថ្មីម្ដងទៀត! Bayern នៅតែចិញ្ចឹមចង់បាន កីឡាករ Callum Hudson-Odoi

អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Bayern Munich នៅតែចិញ្ចឹមចិត្តចង់បានគោលដៅចាស់ ពោលគឺខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Callum Hudson-Odoi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/ef/ef735ae3cddcef0a98eb3816c52af1e2787cdfd7.png

Bayern បានព្យាយាមចរចាយក Hudson-Odoi តាំងពីឆ្នាំ២០១៩មកមម្ល៉េះ ខណៈទីផ្សាររដូវក្ដៅខាងមុខនេះ ក្លិបយក្សអាល្លឺម៉ង់ នឹងដាក់សំណើតាមយកសាជាថ្មីម្ដងទៀត។

ទន្ទឹមនឹងនេះ សម្រាប់ Hudson-Odoi ក៏មិនសូវជារីករាយក្រោមការដឹកនាំរបស់លោកគ្រូ Thomas Tuchel ប៉ុន្មានដែរ ក៏ព្រោះតែរូបគេ ពុំសូវទទួលបាននាទីចូលលេង ហើយបើតាមការចុះផ្សាយរបស់កាសែត BBC និង The Times ក្លិប Bayern នឹងឆ្លៀតឱកាសនេះ លួងលោមយកខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិអង់គ្លេស ចេញពីទឹកដី Stamford Bridge ។

https://s9.kh1.co/__image/w=650,h=362,q=100/c6/c60b3e4cef080678dda072994a818d0692881604.png

យ៉ាងណាមិញ Bayern ហាក់នឹងលំបាកដោយសារតែ គូប្រជែងរួមលីគ Borussia Dortmund ក៏មានចិត្តទៅលើ Hudson-Odoi ស្របពេល Chelsea កំពុងព្យាយាមចែចូវយកខ្សែប្រយុទ្ធ Erling Haaland

https://s9.kh1.co/__image/w=650,h=650,q=100/7b/7bb141915f52ba4b6ace913b8836f878ccdc3715.png

ប្រភពsi.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T