តារាវ័យក្មេងរបស់អង់គ្លេសរូបនេះបានអរគុណលោក Southgate ដែលមិនយកទោសពៃចំពោះរឿងអាស្រូវនៅ Iceland

//s9.kh1.co/15/15facdc80c6259ea7c34f014cc4cee97bf9d0009.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Phil Foden បានអរគុណលោក Southgate ដែលមិនយកទោសពៃគេចំពោះរឿងអាស្រូវនៅ Iceland

អង់គ្លេស៖ កីឡាករ Phil Foden បានថ្លែងអំណរគុណទៅកាន់លោក Gareth Southgate ដែលបានលើកលែងទោសចំពោះរឿងអាស្រូវ ដែលបានកើតឡើងមកលើគាត់កាលពីខែ កញ្ញា ឆ្នាំមុន ខណៈពេលនោះខ្សែប្រយុទ្ធរបស់ក្រុម Manchester City រួមទាំងកីឡាករ Mason Greenwood ម្នាក់ទៀត ត្រូវបានគេដកចេញពីបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Phil Foden
  កីឡាករ Phil Foden

មូលហេតុដែលត្រូវបានគ្រូបង្វឹកដក Foden និង Greenwood ចេញពីបញ្ជីឈ្មោះ ដោយសារពួកគេបានរំលោភបំពាននូវច្បាប់ជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកទាំងពីរបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេស Iceland, ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរ គឺអ្នកទាំងពីរត្រូវបានគេចោទប្រកាន់ថាបាននាំនារីវ័យក្មេងនៅគេងនៅក្នុងសណ្ឋាគារបស់ពួកគេ។

  កីឡាករ Phil Foden និង Mason Greenwood
  កីឡាករ Phil Foden និង Mason Greenwood

ទោះបីជាយ៉ាងណាក៏ដោយ Foden នៅតែទទួលបានសេចក្តីទុកចិត្ត ដោយគ្រូបង្គោលលោក Southgate បានកោះហៅរូបគេចូលក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ខាងមុខ, ក្នុងនោះដែរខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំបានចេញមុខថ្លែងអំណរគុណទៅកាន់គ្រូបង្វឹក ដែលបានផ្តល់ឱកាសឱ្យខ្លួនជាលើកទី ២។

  កីឡាករ Phil Foden និង លោក Southgate
  កីឡាករ Phil Foden និង លោក Southgate

ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់កាសែត St George’ Park ខ្សែប្រយុទ្ធរបស់ក្រុម Man City បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំបានប្រព្រឹត្តិកំហុសយ៉ាងធំ។ ខ្ញុំគឺនៅក្មេង, ប៉ុន្តែលោក Gareth នៅតែផ្តល់ឱកាសឱ្យខ្ញុំ ហើយលោកបានមានប្រសាសន៍ថា ឱ្យតែខ្ញុំបង្ហាញទម្រង់លេងបានល្អ នោះខ្ញុំនឹងសមទទួលបានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិម្តងទៀត។ ដូច្នេះ ខ្ញុំត្រូវតែប្រឹងប្រែងដើម្បីថ្ងៃនេះ ហើយក៏មិនមានអ្នកគ្រប់គ្រងច្រើនដែរ ដែលនឹងផ្តល់ឱកាសឱ្យអ្នក, ដូច្នេះខ្ញុំពិតជាអរគុណលោក Southgate មែនទែន ដែលបានផ្តល់ឱកាសឱ្យខ្ញុំម្តងទៀត៕

  កីឡាករ Phil Foden
  កីឡាករ Phil Foden
  កីឡាករ Phil Foden

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T