ទំនងណាស់! Juventus សម្លឹងឃើញកីឡាករ Man City រូបនេះរួចជាស្រេចប្រសិនបើ Ronaldo ចាកចេញ

//s9.kh1.co/27/27bbe0caa4adce8d35f607ae608deb2f1d237365.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Juventus ចង់បាន Gabriel Jeses ដើម្បីជំនួសតំណែង Cristiano Ronaldo

អឺរ៉ុប៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថានឹងដាក់សំណើរទៅកាន់ Manchester City ដើម្បីចុះហត្ថលេខាទិញយក Gabriel Jesus ប្រសិនបើ Cristiano Ronaldo សម្រេចចិត្តចាកចេញពីកីឡដ្ឋាន Allianz Stadium នៅក្នុងរដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus

ជាការពិតណាស់ អនាគតរបស់ Ronaldo នៅ Juventus កំពុងតែស្រពេចស្រពិលខ្លាំងមែនទែនពីព្រោះរូបគេនៅមិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយ ខណៈកុងត្រាបច្ចុប្បន្ននឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាល ២០២១-២០២២។ ដូច្នេះមានន័យថា កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើអាចចាកចេញដោយគ្មានតម្លៃខ្លួនបាននៅរដូវកាលក្រោយ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍ពីប្រទេសអុីតាលីបានលើកឡើងថា Juventus បានសម្លឹងឃើញអ្នកជំនួសតំណែរបស់ Ronaldo រួចហើយ គឺ Jesus ហើយ ប្រសិនបើពួកគេបរាជ័យក្នុងការទិញខ្សែប្រយុទ្ធ Man City រូបនេះទៀត នោះក្លិបនឹងបង្វែគោលដៅមកកាន់កីឡាករ Mauro Icardi របស់ Paris Saint Germain និង Dusan Vlahovic របស់ Fiorentina វិញ៕

កីឡាករ Gabriel Jesus
កីឡាករ Gabriel Jesus

ប្រភពthe sun

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T