ក្លិប Atletico ចង់ផ្តល់ជូន Saul Niguez ដល់ក្រុម Man City ជាថ្នូរដូរយកកីឡាកររូបនេះ

//s9.kh1.co/08/089d7a1d2c89e8687dc613c8ee12a204a472d71a.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នេះបើយោងតាមសារព័ត៌មាន The Times បានចុះផ្សាយ

បរទេស៖ យោងតាមសារព័ត៌មាន The Times បានចុះផ្សាយថាក្លិប Atletico Madrid ចង់ផ្តល់ជូនកីឡាករ Saul Niguez ដល់ក្រុម Manchester City ជាថ្នូរដូរយកកីឡាករ Bernardo Silva ទោះបីកីឡាករ Saul Niguez មានការចាប់អារម្មណ៍ពីក្រុម Manchester United និងក្រុម Bayern Munich ក៏ដោយប៉ុន្តែក្លិប Atletico ចាត់ទុកកិច្ចព្រមព្រៀងដោះដូរនេះជាមធ្យោបាយសន្សំសំចៃក្នុងការពង្រឹងហិរញ្ញវត្ថុក្លិបទាំងសងខាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bernardo Silva និងកីឡាករ Saul Niguez
កីឡាករ Bernardo Silva និងកីឡាករ Saul Niguez

តម្លៃខ្លួនខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Saul Niguez បច្ចុប្បន្នគឺប្រមាណជា ៧០ លានផោន (៨៥លានដុល្លារ) ដោយឡែកខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្កាល់កីឡាករ Bernardo Silva តម្លៃខ្លួន ៧៥ លានផោនដែល Manchester City បានបង់ឲ្យក្លិប Monaco កាលពីរដូវក្តៅឆ្នាំ ២០១៧។ បច្ចុប្បន្នកីឡាករ Bernardo Silva កំពុងបំពេញភារ:កិច្ចឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ដើម្បីត្រៀមព្រឹត្តិការណ៍ Euro2020 ខណ: កីឡាករ Saul Niguez មិនត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញទេដោយសារមិនសូវបានលេងទៀងទាត់ឡើយដោយតែងតែស្ថិតក្រៅបញ្ជីរបស់លោក Diego Simeone រហូត៕

កីឡាករ Bernardo Silva និងកីឡាករ Saul Niguez
កីឡាករ Bernardo Silva និងកីឡាករ Saul Niguez

ប្រភពThe Times

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T