Arsenal កំពុងចរចាលក់ Xhaka និង Bellerin ដើម្បីប្រមូលលុយផ្ទេរយកជម្រើសជាតិព័រទុយកាល់ម្នាក់នេះ

//s9.kh1.co/84/84d86a9de3a59f073099aabf15a2284296fa262e.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Arsenal កំពុងចរចាលក់ Xhaka និង Bellerin ដើម្បីប្រមូលលុយផ្ទេរយក កីឡាករ Ruben Neves

អឺរ៉ុប៖ ក្លិបកាំភ្លើងធំ Arsenal កំពុងធ្វើការចរចា លក់ខ្សែបម្រើ Granit Xhaka និងខ្សែការពារ Hector Bellerin ដើម្បីប្រមូលលុយ សម្រាប់ផ្ទេរខ្សែបម្រើក្រុម Wolves កីឡាករ Ruben Neves

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ruben Neves
  កីឡាករ Ruben Neves

បើយោងតាមការចុះផ្សាយរបស់កាសែត Sky Sports Italy អតីតអ្នកចាត់ការក្រុម Arsenal លោក Unai Emery មានបំណងចង់រួមការងារជាមួយ Bellerin សាជាថ្មីម្ដងទៀត នៅក្លិបបច្ចុប្បន្ន Villarreal ខណៈក្លិប Sevilla ត្រូវបានគេរាយការណ៍មកថា ក៏មានចំណាប់អារម្មណ៍លើ Bellerin ផងដែរ។

  ខ្សែការពារ Hector Bellerin
  ខ្សែការពារ Hector Bellerin

ចំណែកឯកីឡាករ Xhaka វិញ បើតាមរបាយការណ៍របស់ Daily Express បានឲ្យដឹងថា ខ្សែបម្រើរូបនេះ កំពុងខិតជិតនឹងផ្លាស់ទៅក្លិប Roma ។

  ខ្សែបម្រើ Granit Xhaka
  ខ្សែបម្រើ Granit Xhaka

បន្ថែមពីនេះ ក្រៅពីកីឡាករទាំងពីរខាងលើ Arsenal ក៏មានគម្រោងបញ្ចេញ កីឡាករ David Luiz, Willian និង Bernd Leno ផងដែរ។

គួរបញ្ជាក់ថា ក្លិបកាំភ្លើងធំ មានបំណងប្រមូលថវិការពីការលក់កីឡាករ ដើម្បីនាំយកកីឡាករ Neves របស់ក្រុម Wolves ដែលមានតម្លៃខ្លួនខ្ទង់៤០លានផោន (ឬប្រមាណ ៥៦លានដុល្លារ) ៕

  កីឡាករ Ruben Neves
  កីឡាករ Ruben Neves
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T