កូឡុំប៊ីវាយបកចុងម៉ោងតាមស្មើអាហ្សង់ទីន ដោយលទ្ធផល ២-២

//s9.kh1.co/27/2712c3f3a9972bd5eccc9631e440f6ed7c62c69a.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

កូឡុំប៊ីតាមស្មើនៅនាទី៩០+៤

បរទេស៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានភ្លាត់ស្នៀតស្មើនៅចុងម៉ោង ២-២ ទល់នឹងក្រុមបាល់ទាត់កូឡុំប៊ី ធ្វើឲ្យការប្រជែងកំពូលតារាងក្នុងវគ្គជម្រុះ World Cup 2022 ជាមួយក្រុមជម្រើសជាតិប្រេសុីលកាន់តែលំបាក់។ ដោយបច្ចុប្បន្នក្រុមប្រេសុីលឈរកំពូលតារាងដោយ៦ប្រកួតឈ្នះទាំងអស់ មាន១៨ពិន្ទុពេញ លេខពីអាហ្សង់ទីនមាន១២ពិន្ទុប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Messi 
កីឡាករ Messi 

គេសង្កេតឃើញថាដើមវគ្គទី១ ក្រុមជម្រើសជាតិអាហ្សង់ទីនធ្វើបានល្អខ្លាំងដោយអាចនាំមុខគូរប្រកួតរហូតដក់ ២-០ គិតត្រឹមនាទី៨តែប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីដោយខ្សែការពារកណ្តាលកីឡាករ Romero នៅនាទី៣ និងខ្សែបម្រើកីឡាករ Parades នៅនាទី៨ លុះឈានដល់វគ្គទី២ ក្រុមជម្រើសជាតិកូឡុំប៊ី តាមបាន១មកវិញដោយបាល់ Penalty នៅនាទី៥១ដោយកីឡាករ Muriel ជិតចប់កាលប្រកួតទៅហើយស្រាប់តែកីឡាករ Borja តាមបានស្មើ ២-២ នៅនាទី៩០+៤៕

កីឡាករ Muriel
កីឡាករ Muriel
កីឡាករ Messi
កីឡាករ Messi

ប្រភពMundoalbicesleste

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T