អាជ្ញាធរខណ្ឌដូនពេញ សម្រេចបញ្ឈប់ការដាក់តាំងលក់រថយន្ត នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី១២ តទៅ ជាកំហិត

//s9.kh1.co/e0/e04336df7b37f9e88d552852a9d981b327906741.jpg
សង្គម

 ០៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហាមដាក់តាំងលក់រថយន្ត នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១២ តទៅ ជាកំហិត

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កន្លងមក អាជ្ញាធររាជធានីភ្នំពេញ បានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក អាជ្ញាធរ ក៏បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សូមជូនដំណឹងដល់លោក-លោកស្រី និង សម្រេចដាក់ចេញ ជាគោលការណ៍ដូចខាងក្រោម៖

១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។

២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។

៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ។

ទទួលបានសេចក្ដីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងចាត់ចែងតាមការគួរ ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
សេចក្តីជូនដំណឹងរដ្ឋបាលខណ្ឌដូនពេញ
សេចក្តីជូនដំណឹងរដ្ឋបាលខណ្ឌដូនពេញ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T