ហ៊ានណាស់! Henderson បោះសម្តីឱ្យលោក Keane មួយម៉ាត់វិញ ក្រោយជើងចាស់រូបនេះថាគេមិនសមជាប់ជម្រើសជាតិអង់គ្លេស

//s9.kh1.co/99/994866811c0fa63384b42f496a71b22696aa35d9.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Henderson ឆ្លើយតបទៅលោក Keane វិញថា គេពិតជាសក្តិសមជាប់ជម្រើសជាតិអង់គ្លេសខ្លាំងណាស់។

អង់គ្លេស៖ កីឡាករ Jordan Henderson បានឆ្លើយតបទៅកាន់លោក Roy Keane វិញ បន្ទាប់ពីជើងចាស់រូបនេះមានប្រសាសន៍ថារូបគេមិនសមជាប់ជម្រើសជាតិអង់គ្លេសនោះទេ ទន្ទឹមនឹងនេះខ្សែបម្រើរបស់ក្រុម Liverpool បានទទូចថា គាត់ពិតជាសក្តិសមណាស់ក្នុងការលេងឱ្យក្រុមតោកំណាច ដែលត្រូវប្រកួតបើកឆាកព្រឹត្តិការណ៍ Euro ដំបូងទល់នឹងក្រុម ក្រូអាត នៅថ្ងៃអាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Jordan Henderson
  កីឡាករ Jordan Henderson

ជាការពិតណាស់ មុនពេលដែល អង់គ្លេស បានប្រកួតមិត្តភាពទល់នឹងក្រុម រ៉ូម៉ានី កាលពីអាទិត្យមុន, ប្រធានក្រុមរបស់ក្រុមហង្សក្រហម មិនបានបង្ហាញខ្លួនសោះ ទាំងនៅក្លិប និង ជម្រើសជាតិ ដោយសារតែគាត់ជាប់មានបញ្ហារបួសក្រលៀន។ បែបនេះហើយទើបអតីតជើងចាស់របស់ក្រុម Manchester United បានបង្ហើបថា Henderson គឺមិនសក្តិសមនឹងជាប់ជម្រើសជាតិនៅពេលនេះទេ។

  លោក Roy Keane
  លោក Roy Keane

រម្លឹកមុនមានការឆ្លើយតបរវាងកីឡាករ Henderson លោក Roy Keane ធ្លាប់មានប្រសាសន៍ប្រាប់ទៅកាន់ទូរទស្សន៍ ITV យ៉ាងដូច្នេះថា៖

ច្បាស់ណាស់ Jordan គឺមិនស័ក្តិសមនោះទេ, ខ្ញុំមិនគិតថាគាត់នឹងអាចជាប់ជម្រើសជាតិសោះ។ ប្រសិនបើគាត់មិនអាចចាប់ផ្តើមការប្រកួតទល់នឹងក្រុម រ៉ូម៉ានី បានទេ, នោះគាត់គឺមិនស័ក្តិសមឡើយ...។

  លោក Roy Keane
  លោក Roy Keane
  លោក Roy Keane

ក្នុងនោះ Henderson ក៏បានឆ្លើយតបមកវិញយ៉ាងដូច្នេះថា៖

បាទ, ខ្ញុំយល់ពីអ្វីដែលគាត់ (Keane) ចង់និយាយហើយ, ខ្ញុំបានទទួលសេចក្តីទុកចិត្តឱ្យពាក់ស្លាកប្រធានក្រុម ២ ទៅ ៣ លើក។ សូមស្តាប់ខ្ញុំសិន, ជារួម មិនថាកីឡាករណាមួយនោះទេ ពួកគេសុទ្ធតែចង់លេង ហើយខ្ញុំក៏មិនមែនមកទីនេះ ដោយគ្រាន់តែហ្វឹកហាត់នោះដែរ។ ខ្ញុំចង់មកទីនេះ ដើម្បីចូលរួមប្រកួត។ គ្រប់យ៉ាងក៏វាមិនអាស្រ័យលើខ្ញុំនោះដែរ, វាគឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង។ ប៉ុន្តែយ៉ាងណានៅពេលដែលខ្ញុំបានមកដល់ទីនេះ គឺខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយក្រុមឱ្យឆ្ពោះទៅមុខនឹងទទួលបានជោគជ័យ...៕

  កីឡាករ Jordan Henderson
  កីឡាករ Jordan Henderson
  កីឡាករ Jordan Henderson

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T