លោក Mourinho ជឿជាក់ថា ២ក្រុមនេះ នឹងមានលទ្ធភាពឈ្នះពាន EURO ឆ្នាំ ២០២១នេះ

//s9.kh1.co/e3/e38f3b96a2552faf53dadea442d8f7479e381d90.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Jose Mourinho បង្ហាញទស្សនៈរបស់ខ្លួនជឿជាក់លើក្រុមជម្រើសជាតិចំនួន ២ ដែលមានលទ្ធភាពឈ្នះពានរង្វាន់ UEFA Euro 2020 ។

បរទេស៖ អ្នកចាត់ការទូទៅល្បីឈ្មោះសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho បានបង្ហាញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ UEFA Euro ដែលនឹងឈានមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho 
លោក Jose Mourinho 

ក្នុងកិច្ចសម្ភាសន៍នាពេលកន្លងទៅថ្មីៗ ជាមួយខាងកាសែត Sky Sport បុរសកំពុងត្រៀមខ្លួនទៅដឹកនាំក្លិប AS Roma រូបនេះបានពោលយ៉ាងដូច្នេះ៖

ខ្ញុំមានការជឿជាក់ថា អង់គ្លេសអាចនឹងឈ្នះពាន UEFA Euro ឆ្នាំនេះ។ ដូច្នេះអ្នកគាំទ្រ (សម្តៅអ្នកគាំទ្រជម្រើសជាតិអង់គ្លេស) ពួកគេត្រូវតែជឿជាក់ និងអបអរសាទរផងដែរ។ ខ្ញុំទទួលស្គាល់ថាការដឹកនាំក្រុមជម្រើសជាតិអង់គ្លេស គឺពិតជាមានសម្ពាធដូចការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ពីព្រោះក្រុមជម្រើសជាតិទាំងទ្វេគឺមានអ្នកគាំទ្រ ដែលតែងតែរំពឹងថានឹងជោគជ័យខ្ពស់។

Jose Mourinho
ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

បន្ថែមពីការលើកឡើងដូចខាងលើ អតីតអ្នកចាត់ការទូទៅជោគជ័យនៅ Chelsea, Manchester United រូបនេះបានបន្តថា៖

ខ្ញុំក៏ជ្រើសរើសបារាំង ពីព្រោះពួកគេមានកីឡាករដ៏ល្អជាច្រើន ដែលលេងបានស្ទើរគ្រប់ឈុត​មិនថា ឈុត A, B ឬឈុត C។ ខ្ញុំមើលមិនឃើញនូវចំណុចខ្សោយណាមួយរបស់ពួកគេឡើយ។ បារាំងគួរតែជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នេះ បើមិនអ៊ីចឹងទេ វាប្រកដជាឆ្នាំមួយដែលបរាជ័យសម្រាប់ពួកគេ។

Jose Mourinho
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ពានរង្វាន់ជើងឯកកម្រិតទ្វីបអឺរ៉ុបខាងលើនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ ដោយមាន ១២ ប្រទេសជាសហម្ចាស់ផ្ទះរួម៕ 

HONG DARITH
ដារិទ្ធ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T