កីឡាករទាំង ៣រូបដែល Barcelona អាចនឹងលក់ចេញនារដូវក្តៅនេះ

//s9.kh1.co/00/00c531e2f2c78bdf2732832d3b13f7e00e6e9b6e.jpeg
កីទ្បា

 ០៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Coutinho, Pjanic និង Umtiti ជាកីឡាករដែល Barcelona អាចលក់ចេញនារដូវក្តៅនេះ ដើម្បីកាត់បន្ថយការចំណាយប្រចាំខែរបស់ក្រុម FC Barcelona ។

បរទេស៖ កីឡារករ Philippe Coutinho, Miralem Pjanic និង Samuel Umtiti ស្ថិតក្នុងចំណោមកីឡាករដែលក្រុម Barcelona អាចលក់ចេញនារដូវក្តៅនេះ ខណៈដែលក្លិបយក្សក្នុងតំបន់កាតាឡាន់នេះព្យាយាមកាត់បន្ថយថ្លៃចំណាយរបស់ក្លិប។ បច្ចុប្បន្ន Barca កំពុងតែដោះស្រាយបំណុលដែលមានចំនួនលើសពី ១ ពាន់លានផោន (៨៦២ លានដុល្លារ / ១,២ ពាន់លានដុល្លារអាមេរិក) ដែលជាក្លិបមួយនេះបានទទួលរងនូវការខាតបង់ច្រើនបំផុតដោយបញ្ហាកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Coutinho និង Umtiti
កីឡាករ Coutinho និង Umtiti

ក្រៅពី Coutinho, Pjanic និង Umtiti, Barcelona ក៏បានត្រៀមផ្តល់ជូនជម្រើសសម្រាប់កីឡាករ Junior Firpo, Martin Braithwaite និង Matheus Fernandes ដែលពួកគេទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ Camp Nou បន្តប្រសិនបើពួកគេព្រមធ្វើការកាត់ប្រាក់ខែតាមសំណើររបស់ប្រធានក្លិបលោក Joan Laporta៕

កីឡាករ Pjanic 
កីឡាករ Pjanic 

ប្រភពGoal

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T