ប្រទេសម៉ុងហ្គោលី ហាមឃាត់ការលក់គ្រឿងស្រវឹងក្នុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី

//s9.kh1.co/6d/6dce72b0d39638e4bb89e0fdb889ceaf10cf0c4b.jpg
សង្គម

 ០៩-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការលក់ភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទនឹងត្រូវហាមឃាត់នៅទូទាំងប្រទេសម៉ុងហ្គោលីក្នុងរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារម្សិលម៉ិញនេះដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ

ម៉ុងហ្គោលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការលក់ភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទនឹងត្រូវហាមឃាត់នៅទូទាំងប្រទេសម៉ុងហ្គោលីក្នុងរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារម្សិលម៉ិញនេះដោយសារតែការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វានឹងមានការហាមឃាត់ពេញម៉ោង ៧២ ម៉ោងលើការលក់គ្រឿងស្រវឹងចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Ulan Bator ដែលមានប្រជាជនជាងពាក់កណ្តាលនៃប្រជាជនម៉ុងហ្គោលីចំនួន ៣,៣ លាននាក់និងខេត្តទាំង ២១ នៃប្រទេស។

រូបតំណាង
រូបតំណាង

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងត្រូវធ្វើឡើងនៅថ្ងៃពុធនេះដោយមានបេក្ខជនចំនួន ៣ នាក់ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងគឺលោក Ukhnaa Khurelsukh ប្រធានគណបក្សប្រជាជនម៉ុងហ្គោលីដែលកំពុងកាន់អំណាច, លោក Sodnomzundui Erdene អតីតប្រធានគណបក្សប្រឆាំងនិងលោក Dangaasuren Enkhbat អតីតសមាជិកសភា។

រូបតំណាង
រូបតំណាង

លោក Enkhbat គឺជាបេក្ខជនមកពីសម្ព័ន្ធភាពអ្នកមានសិទ្ធបោះឆ្នោតចម្រុះដែលបានឈ្នះមួយអាសនៈនៅក្នុងការបោះឆ្នោតសភាទៀងទាត់ដែលធ្វើឡើងនៅខែមិថុនាឆ្នាំ ២០២០ ។

គួរសម្គាល់ដែរថារាល់គណបក្សនយោបាយឬសម្ព័ន្ធភាពដែលមានយ៉ាងហោចណាស់មួយអាសនៈនៅក្នុងសភាមានសិទ្ធិជ្រើសរើសបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតី៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T