ចេញតម្រុយកាន់តែច្បាស់! ក្រោយ Bill Gates បាត់មុខពីកន្លែងធ្វើការជិះឡានទៅឌុបស្រី

//s9.kh1.co/ea/ea6636d27f45325f207caccb0cfe92ab5a41896b.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចេញតម្រុយកាន់តែច្បាស់! ក្រោយ Bill Gates បាត់មុខពីកន្លែងធ្វើការ ជិះឡានទៅឌុបស្រី

អាមេរិក៖ យោងតាមប្រភពព័ត៍មានមួយ បានអះអាងថា Bill Gates បើកបររថយន្តទៅធ្វើការនៅក្រុមហ៊ុនម៉ៃក្រូសូហ្វនៅក្នុងរថយន្ត Mercedes របស់គាត់ មុនពេលបើកឡានពណ៌មាសទុំ ដែលជំនួយការម្នាក់បានយកមកឲ្យគាត់ ដែលបុគ្គលិកជឿជាក់ថាជាវិធីរបស់គាត់ដើម្បីជួបស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មហាសេដ្ឋីវ័យ ៦៥ ឆ្នាំរូបនេះ បានប្រកាសពីការលែងលះពី Melinda French Gates ភរិយារបស់គាត់ នៅថ្ងៃទី ៤ ខែឧសភា។

កាលពីថ្ងៃច័ន្ទ មានរបាយការណ៍មួយនៅក្នុងទស្សនាវដ្តី Vanity Fair បានរៀបរាប់យ៉ាងលំអិតអំពីពាក្យចចាមអារាមដែលនិយាយជាយូរមកហើយអំពីភាពមិនស្មោះត្រង់របស់គាត់ រួមទាំងរបៀបដែលគាត់ធ្វើការប្តូររថយន្ត ដើម្បីព្យាយាមបិទបាំងការជួបស្រីរបស់លោក។

បុគ្គលិកក្រុមហ៊ុន Microsoft ម្នាក់បានប្រាប់ទស្សនាវដ្តី Vanity Fair ថា ៖

យើងទាំងអស់គ្នាសន្និដ្ឋានបានថា វាជាពេលដែលគាត់ទៅជួបស្រីរបស់គាត់ ។ ហើយ ពួកយើងដឹងថា មានការប្រជុំខាងក្រៅជាច្រើនដែលមិនមាននៅក្នុងប្រតិទិនរបស់គាត់៕

ប្រភព៖ Daily Mail

Bill Gates
Bill Gates
Bill Gates
Bill Gates
រថយន្តរបស់ Bill Gates
រថយន្តរបស់ Bill Gates
Bill Gates និង Melinda Gates
Bill Gates និង Melinda Gates
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T