លោក Jose Mourinho ចេញមុខមកនិយាយរឿងអ្នកចាំទីរបស់ Man Utd បែបនេះ

//s9.kh1.co/80/80712b203ca82c23ae131f8cbd87d60a2a8470ee.jpg
កីទ្បា

 ០៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jose Mourinho ចេញមុខមកនិយាយរឿងអ្នកចាំទីរបស់ United

បរទេស៖ លោក​ Jose Mourinho ដែលជាអតីតអ្នកចាត់ការរបស់បិសាចក្រហម​ Manchester United បានចេញមុខមកនិយាយរឿងតំណែងអ្នកចាំទីដៃទីមួយនៅ Manchester United ដោយលោកបានយល់ឃើញថា Dean Henderson ពិតជាមានសមត្ថភាពគ្រប់គ្រាន់ហើយសម្រាប់ជំនួស David De Gea នាពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​ Jose Mourinho
លោក​ Jose Mourinho

លោក Jose Mourinho បាននិយាយសរសើរពួកគេទាំងពីរនាក់ថាជាអ្នកចាំទីដ៏ល្អ តែលោកក៏បាននិយាយដែរថា Henderson ពិតជាអាចជំនួសរៀមច្បង David De Gea ក្នុងនាមជាអ្នកចាំទីដៃទីមួយបានមែន។

លោក​ Jose Mourinho
លោក​ Jose Mourinho

លោកក៏បានបន្តដែរថា លោកធ្លាប់ជួប Henderson នៅ Manchester United ហើយអ្នកចាំទីរូបនោះប្រាប់លោកថា រូបគេនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីក្លាយជាជម្រើសទីមួយ ដែលទាំងនេះជាអ្វីដែលកំពុងតែកើតឡើង៕

Dean Henderson
Dean Henderson
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T