យល់ដឹង៖ តាមការស្រាវជ្រាវជាច្រើនមក យើងឃើញថាតារានិករទាំង ៤ ពិតជាតារានិករដែលទទួលបានការស្អប់ច្រើនជាងគេ នៅក្នុងចំនោមតារានិករទាំងអស់។ 

តើក្នុងចំនោមនោះមានអ្នកទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញពីមូលហេតុមួយចំនួន ដែលមនុស្សភាគច្រើនស្អប់ពួកគេ ៖ 

១. Scorpio (Oct. 22 – Nov. 21)

  • បញ្ហាកំហឹង

យើងមិននិយាយថារាល់ Scorpio មិនអាចគ្រប់គ្រងកំហឹងរបស់ពួកគេបានទេ។ ទោះយ៉ាងណា តាមគំនិតរបស់យើង វាជាអ្វីមួយដែលពួកគេ ហាក់ដូចជាមិនអាចគ្រប់គ្រងបានភាគច្រើន។ 

មនុស្សមួយចំនួននិយាយថា Scorpio អាច “ផ្ទុះ" នៅពេលដែលមានអ្នកនិយាយ ប៉ះពាល់អារម្មណ៍ពួកគេ។ឧទាហរណ៍ ប្រសិនបើអ្នកធ្វើខុស អ្នកកុំភ្ញាក់ផ្អើល បើពួកគេព្យាយាមរកវិធីដាក់ទោសអ្នក។ 

មែនហើយ ចំនុចនេះ ធ្វើឱ្យមនុស្សស្អប់ពួកគេច្រើន។

  • អាថ៌កំបាំង 

ប្រសិនបើអ្នកចង់បានភាពច្បាស់លាស់ ឬប្រសិនបើអ្នកចូលចិត្តនរណាម្នាក់ ដែលមានអាកប្បកិរិយាស្ថេរភាព Scorpio ប្រហែលជាមិនមែនជាជម្រើសល្អបំផុតរបស់អ្នកទេ។ វាហាក់ដូចជា អ្នកមិនអាចដឹងនូវគំនិតរបស់ពួកគេ ឬអារម្មណ៍របស់ពួកគេ បានងាយឡើយ។

ពួកគេងាយនឹងមានអារម្មណ៍មិនល្អ ពួកគេអាចជាមនុស្សដែល អ្នកមិនអាចទាយទុកជាមុនបាន។ ចំនុចទាំងនេះ អាចជាឧបសគ្គ ក្នុងការដោះស្រាយបញ្ហា និងរិតតែបន្ថែមអាថ៌កំបាំងដល់អ្នក ក្នុងការស្វែងយល់ពី Scorpio

  • ការស្រលាញ់ និងស្អប់

Scorpio អាចស្រលាញ់យ៉ាងជ្រាលជ្រៅ ប៉ុន្តែពួកគេក៏អាចមានអារម្មណ៍ស្អប់យ៉ាងខ្លាំងផងដែរ។ ទោះយ៉ាងណាប្រសិនបើអ្នកធ្វើឱ្យពួកគេខឹងលឿនពេក ពួកគេអាចសម្រេចចិត្ត ដាក់អ្នកនៅក្នុង “បញ្ជីស្អប់” របស់ពួកគេ ហើយទុកវាចោល។ ជារឿយៗពួកគេមិនអត់ទោស ឱ្យនរណាម្នាក់ ដែលធ្វើឲ្យពួកគេយល់ថា ពិបាកក្នុងការទទួលបាន ការទុកចិត្តពីពួកគេម្ដងទៀត។

  • ភាពរឹងរូស

អ្នកប្រហែលជាពិបាក ក្នុងការផ្លាស់ប្តូរគំនិតរបស់ពួកគេ ឬបញ្ចុះបញ្ចូលពួកគេ អំពីអ្វីមួយ។ វាហាក់ដូចជា ពួកគេមិនចូលចិត្តស្តាប់នរណាម្នាក់ឡើយ។ ការច្រណែន គឺជាហេតុផលមួយទៀត ដែលធ្វើឱ្យមនុស្សមួយចំនួន ស្អប់ពួកគេ។ ហេតុផលទាំងនេះ ជួនកាលនាំឱ្យមានការបែកបាក់រវាងដៃគូ ឬមិត្តភក្ដិបាន។

Scorpio 

២. Gemini (May 21 – June 20)

  • មុខពីរ

ទោះបីជា Gemini ជាធម្មតាជាមនុស្សដែលរីករាយក៏ដោយ ប៉ុន្តែទង្វើមុខពីររបស់ពួកគេ អាចនាំឲ្យមនុស្សស្អប់ពួកគេច្រើន។ ចំពោះអាកប្បកិរិយាដ៏ធម្មជាតិមួយនេះរបស់ Gemini អាចធ្វើឲ្យពួកគេ មិនទទួលបានការទុកចិត្ត ពីអ្នកណាឡើយ។ ហើយសម្រាប់មនុស្សជាច្រើនទៀត គិតថា បុគ្គលិកលក្ខណៈ ពីររបស់ Gemini វាគ្រប់គ្រាន់នឹងធ្វើឲ្យ អ្នកដទៃ វិនិច្ឆ័យលើ និងកើតចិត្តស្អប់ Gemini តែម្ដង។

  • ភាពមិនស្ថិតស្ថេរ

នៅពេលមួយដែល Gemini មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះអ្វីមួយ ពួកគេក៏អាចផ្លាស់ប្តូរគំនិតភ្លាមៗបានដែរ។ 

ភាពមិនស៊ីចង្វាក់គ្នានេះ អាចរំខានដល់ចិត្តអ្នកដទៃ។ វាក៏អាចនាំឱ្យមានការខកចិត្តផងដែរ។ អ្នកខ្លះ មិនបានយកចិត្តទុកដាក់ចំពោះ ភាពមិនស្រណុកចិត្តរបស់អ្នកដទៃនោះទេ ៗនហើយ Gemini អាចនឹងមិនបានគិត លើចំនុចនេះ ជាហេតុធ្វើឲ្យអ្នកដទៃ មានអារម្មណ៍អាក់អន់ចិត្ត ហើយអាចសម្រេចចិត្តដើរចេញពី Gemini ដោយបន្សល់ទុកនូវការស្អប់តែម្ដង។

  • ភាពមិនច្បាស់លាស់

ជារឿយៗ Gemini ពិបាកក្នុងការសម្រេចចិត្ត ហើយចូលចិត្តទុករឿងនោះ ឱ្យអ្នកដទៃ។ ប៉ុន្តែ វានឹងមានរឿងអ្វីកើតឡើង បើអ្នកដទៃ មិនចង់ធ្វើការសម្រេចចិត្តនោះ? 

ជាពិសេសប្រសិនបើ Gemini មិនដឹងទេថា មានអ្វីកើតឡើងនៅក្នុងគំនិតរបស់អ្នកដទៃ ពួកគេមិនគួរទម្លាក់ ភាពមិនច្បាស់លាស់ ឲ្យអ្នកដទៃគិត ឬបារម្ភច្រើនឡើយ។

  • ការលាក់អារម្មណ៍

ការបង្ហាញមនោសញ្ចេតនា អាចជាការលំបាកណាស់សម្រាប់ Gemini។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងធ្វើឱ្យមនុស្សជឿថា ពួកគេកំពុងបង្ហាញអារម្មណ៍ចំពោះអ្វីមួយ ខណៈដែលការពិត ពួកគេមិនមានអារម្មណ៍នោះឡើយ។ នេះធ្វើឱ្យមនុស្សគ្រប់គ្នាយល់ខុសថា Gemini មានភាពរាក់ទាក់ ឬគួរសម និងបង្ហាញនូវក្ដីស្រលាញ់របស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សគ្រប់គ្នាដឹងការពិត គេនឹងរិតតែស្អប់ Gemini កាន់តែខ្លាំង។

Gemini

៣. Virgo (Aug. 23 – Sep. 22)

  • គិត​ច្រើនពេក

វាមិនមែនជារឿងចម្លែកទេ ដែលពួកគេព្រួយបារម្ភខ្លាំងពេក អំពីអ្វីមួយដែលកំពុងកើតឡើង នៅក្នុងជីវិតរបស់ពួកគេ។ប្រាកដណាស់ វាមិនមានអ្វីខុសជាមួយការវិភាគ ឬការគិតច្រើននោះទេ ប៉ុន្តែនៅពេលដែលរឿងរ៉ាវប្លែកៗ ចេញពីការគិតរបស់ពួកគេ វាពិបាកទទួលយកពេក ក៏ជាហេតុធ្វើឲ្យ អ្នកដទៃស្អប់ពួកគេ។ នៅពេលណា ដែលពួកគេរិះគន់អ្នកដទៃខ្លាំងពេក វាក៏ធ្វើឲ្យមានបញ្ហាកើតឡើងដែរ។ ការវិនិច្ឆ័យលើអ្នកដទៃអាចងាយស្រួល ប៉ុន្តែវាមិនតែងតែសមស្របនោះទេ។ ពេលគេដឹង គេក៏ស្អប់ និង​វិនិច្ឆ័យលើ Virgo វិញ ក្នុងន័យមិនល្អ។

  • ភាពតានតឹង

ដោយសារតែ Virgo អាចជាមនុស្សល្អឥតខ្ចោះ ពួកគេមានគំនិត និងរូបភាពដែលត្រូវតែល្អឥតខ្ចោះជានិច្ច នេះជាអ្វីដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេចាប់ផ្តើមរាន់អានជាមួយមិត្តថ្មី ហើយនៅពេលដែលអ្វីៗចាប់ផ្តើមបង្ហាញស្នាមប្រេះពីរ ឬបីដង ពួកគេនឹងតែងតែលើកយកវា ជាបញ្ហាជានិច្ច ទោះបីជាអ្នកទាំងពីររំភើបនឹងវា តាំងពីដំបូងក៏ដោយ។ ការអាក់អន់ចិត្ត ដែលកើតឡើង ព្រោះការមិនសម្រេចបាននូវគោលដៅល្អរបស់ពួកគេ ពិតជាអាចធ្វើឱ្យមនុស្សស្អប់ពួកគេ នៅចុងបញ្ចប់។

  • ដឹងគ្រប់រឿង

ពេលខ្លះមនុស្សជឿថា Virgo ដើរតួ ដូចជាមនុស្សដែលស្គាល់ និងដឹងគ្រប់រឿង។ ត្រូវហើយ ពួកគេគិតពិចារណាដូចអ្វីដែលពួកគេបានគិត ហើយគំនិតទាំងនោះ គឺតែងតែត្រូវជានិច្ច។ពេលនិយាយជាមួយពួកគេ មនុស្សអាចទទួលបានគំនិត ដូចជាកំពុងតែនិយាយគ្រូអញ្ចឹង។ ដោយសារតែ វាពិបាកក្នុងការបញ្ចុះបញ្ចូល Virgo មនុស្សជាច្រើន ប្រហែលជាត្រូវបញ្ចប់គំនិតរបស់ខ្លួន និងយល់ស្របតាម Virgo ដោយអារម្មណ៍ខកចិត្ត។

  • ឆាប់ទទួលអារម្មណ៍រំខាន

យើងទាំងអស់គ្នា មានការធុញទ្រាន់ ពីពេលមួយទៅពេលមួយ ដូច្នេះកុំគិតថា វាជាចរិតធម្មតារបស់ Virgo។ 

ប៉ុន្តែមែនហើយ អ្នកណាម្នាក់ដែលមានភាពល្អឥតខ្ចោះដូចជា Virgo កាន់តែមានភាពងាយស្រួល ក្នុងការទទួលបានអារម្មណ៍រំខាន។ 

យើងទាំងអស់គ្នាត្រូវការការសម្រាក និងពេលវេលារបស់យើងដើម្បីសម្រាកខួរក្បាល ហើយគ្មាននរណាម្នាក់គិតថា វាជារឿងល្អទេ នៅពេលដែល ពេលវេលាសម្រាករបស់ខ្លួន ត្រូវបានគេរំខាន។ ប៉ុន្តែហេតុផលមួយនេះ បែរជាធ្វើឲ្យ Virgo ត្រូវគេស្អប់ទៅវិញ។

Virgo

៤. Aquarius (Jan. 20 – Feb. 18)

  • ការយល់ចិត្ត មានកម្រិត

នៅពេលណាដែលយើងមានបញ្ហា វាជាការល្អដែលយើងយកអ្វីៗចេញពីទ្រូងរបស់យើង ត្រូវទេ? ការមាននរណាម្នាក់និយាយជាមួយ អាចធ្វើឲ្យយើង មានអារម្មណ៍ធូរស្រាលបន្តិច ជាពិសេសប្រសិនបើមនុស្សនោះ ពិតជាអាចយល់ពីអ្វីដែលកំពុងកើតឡើង។ ជាការពិតណាស់ ជាមួយ Aquarius ត្រូវបានគេស្គាល់ជាញឹកញាប់ថា ជាមនុស្សពូកែយល់ចិត្តអ្នកដទៃ ប៉ុន្តែការយល់ចិត្តនោះ គឺតែងតែមានដែនកំណត់។

ដោយសារ Aquarius មិនមែនជាអាទិភាពនៃការយល់ចិត្តអ្នកដទៃ ហេតុផលនេះ ធ្វើឲ្យអ្នកដទៃ ងាយនឹងខកចិត្តជាមួយពួកគេជាខ្លាំង។

  • រឹងរូស

យើងមិននិយាយថា Aquarius នឹងមិនស្តាប់អ្នកដទៃទេ វាគ្រាន់តែថា ពួកគេផ្តោតអារម្មណ៍ខ្លាំងពេក ទៅលើអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ គំនិតដែលកំពុងដំណើរការ នៅក្នុងការគិតរបស់ពួកគេ ហាក់ដូចជាអាទិភាពដំបូងរបស់ពួកគេជានិច្ច។នៅពេលពួកគេមានគោលដៅជាក់លាក់ ពួកគេនឹងនៅតែប្រកាន់ខ្ជាប់ នូវផែនការខ្លួនឯងជានិច្ច។ 

  • ផ្នត់គំនិត 

យើងមិននិយាយថារាល់ Aquarius គឺដូចគ្នានោះទេ ប៉ុន្តែពួកគេមិនសូវជាបញ្ចេញនូវផ្នត់គំនិត ឬអ្វីដែលពួកគេគិតឡើយ។ នេះទាក់ទងជាមួយ ការយល់ចិត្តរបស់ពួកគេដែល យើងបានលើកមកនិយាយពីមុន។ ការព្យាយាមនិយាយអ្វីមួយចេញពីគំនិតរបស់ពួកគេ អាចជាការពិបាកណាស់។ ការយល់ចិត្តគ្នានេះ ពិតជាសំខាន់ក្នុងការពិភាក្សា និងរាប់អានគ្នា បើពួកគេមិនបង្ហាញចេញមកខ្លះ ហើយមិនព្យាយាមបើកចិត្យ យល់ពីអ្នកដទៃ ពួកគេងាយនឹងត្រូវបានគេស្អប់ ឬកាត់ចេញពីបញ្ជី មនុស្សដែលគួរឲ្យចង់ស្គាល់។

  • ដែលធុញទ្រាន់

ប្រាកដណាស់មនុស្សដែល ចេះនិយាយច្រើន អាចនាំភាពសប្បាយរីករាយជាច្រើន ពេលនៅជាមួយអ្នកដទៃ។ មនុស្សខ្លះ ថែមទាំងស្រលាញ់ មនុស្សពូកែនិយាយទៀតផង។ តែចំពោះ Aquarius ជាទូទៅមិនសូវនិយាយ ហើយក៏មិនបញ្ចេញមតិរបស់ពួកគេប៉ុន្មានទេ។ ហើយវាពិតជាពិបាកណាស់ សម្រាប់អ្នកដទៃ ក្នុងការចូលចិត្តពួកគេ។ 

ការដែលពួកគេ មិនអាចប្រាប់ ពីអ្វីដែលពួកគេកំពុងធ្វើ ឬគំនិតរបស់ពួកគេ វាពិតជាពិបាកឲ្យយើងស្វែងយល់ពីពួកគេណាស់។ ប្រសិនបើអ្នកចូលចិត្តស្ថេរភាព នៅក្នុងជីវិតនោះ Aquarius ប្រហែលជា ផ្តល់ឱ្យអ្នកនូវការលំបាក។

Aquarius 

ប្រភព: myastrosecrets

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]