Arsenal ចាប់អារម្មណ៍លើខ្សែការពារកណ្តាលមួយរូបរបស់ក្រុម Wolves

//s9.kh1.co/8a/8a57015859d8765360e8ebc48806909e92c522fd.jpeg
កីទ្បា

 ០៨-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដើម្បីបំពេញចន្លោះខ្វះខាតនៅតំបន់ការពារ

អង់គ្លេស៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានចាប់អារម្មណ៍លើខ្សែការពារកណ្តាលមួយរូបរបស់ក្រុម Wolverhampton Wanderers FC គឺកីឡាករ Conor Coady សញ្ជាតិអង់គ្លេសវ័យ២៨ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ Goal។ ដោយតម្លៃខ្លួនលើទីផ្សារនាពេលបច្ចុប្បន្នរបស់ប្រធានក្រុម Wolver រូបនេះប្រមាណ ២២.៥លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Conor Coady 
កីឡាករ Conor Coady 

ដោយឡែកវីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal លោក Sol Campbell បានក៏បានប្រាប់ទៅខាងក្លិប ឲ្យចុះហត្ថលេខាយកកីឡាករ Conor Coady របស់ក្រុម Wolverhampton Wanderers រូបនេះផងដែលដោយលោកជឿជាក់ថាកីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចបំពេញចន្លោះខ្វះខាតនៅតំបន់ការពារ ក៏ដូចជាជំនួសកន្លែង David Luis ដែលគ្រោងចាកចេញពីក្លិបនារដូវក្តៅនេះផងដែរ៕

លោក Sol Campbell
លោក Sol Campbell

ប្រភពGoal

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T