អ្នកចាំទី Gianluigi Donnarumma របស់ AC Milan ជិតឈានដល់កិច្ចព្រមព្រៀង ៥ ឆ្នាំជាមួយ PSG

//s9.kh1.co/d9/d91bcce5560b5113779878b18ad18d5e43d0d2a6.jpg
កីទ្បា

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកចាំទី Gianluigi Donnarumma របស់ AC Milan ជិតឈានដល់កិច្ចព្រមព្រៀង ៥ ឆ្នាំជាមួយ PSG

Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ការចុះហត្ថលេខារបស់ Gianluigi Donnarumma  ​  ជាមួយ​ PSG ជិតរួចរាល់ហើយ ។ Donnarumma ជាមួយ AC Milan នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះ បន្ទាប់ពីរូបគេ​មិនបានយល់ព្រមលើលក្ខខណ្ឌថ្មីជាមួយក្លឹបអុីតាលី។ហើយឥលូវនេះកីឡាករវ័យ ២២ ឆ្នាំរូបនេះ នឹងត្រូវចូលរួម​ជាមួយ PSG ដោយក្រុមប៉ារីសបានយកឈ្នះលើក្រុមតោខៀវ Chelsea, Juventus និង Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

យោងតាមទូរទស្សន៍ Sky Sports បានឱ្យដឹងថា PSG បានផ្តល់ជូន Donnarumma នូវកិច្ចសន្យារយៈពេល ៥ ឆ្នាំ​ដែលមានតម្លៃ ១០ លានផោន (១២ លានដុល្លារ) ក្នុងមួយឆ្នាំ។របាយការណ៍នេះបានបន្តអះអាងថា Donnarumma អាចឆ្លងកាត់ការព្យាបាលខណៈពេលដែលគាត់កំពុងបំពេញកាតព្វកិច្ចជា​ក្រុមជម្រើសជាតិ​ជាមួយប្រទេសអុីតាលីសម្រាប់យូរ៉ូឆ្នាំ ២០២០ មុនពេលការប្រកួតចាប់ផ្តើមផងដែរ។

អ្នកចាំទី Gianluigi Donnarumma
អ្នកចាំទី Gianluigi Donnarumma

ទោះយ៉ាងណា Donnarumma បានទន្ទឹងរង់ចាំប្រធានក្លឹប PSG លោក Nasser Al-Khelaifi ក្នុងការនាំគាត់ទៅ Parc des Princes ហើយក្រុម AC Milan ក៏មានកីឡាករមកជំនួស Donnarumma ផងដែរគឺកីឡាករ Mike Maignan របស់ក្រុម Lille ដែលបានបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួននៅចុងខែឧសភានេះ បន្ទាប់ពីជួយក្លិបបារាំង​បញ្ចប់​នូវក្របខ័ណ្ឌ Ligue 1 ។ ដោយបានមកដល់ក្នុងឆ្នាំ ២០១៣ កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងក្រុម​ដំបូងរបស់ខ្លួន​ក្នុង​ឆ្នាំ ២០១៥ ដែលមានអាយុទើបតែ ១៦ ឆ្នាំនិងបានបង្ហាញខ្លួន ២៥១ លើកគឺគ្រប់ការប្រកួតទាំងអស់៕

Vanna Net
Vanna Net (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T