ទីបំផុតគេអាចប្រើ Siri បាន ដោយមិនចាំបាច់មានអ៊ីនធើណេតទៀតឡើយ នៅលើ iOS 15

//s9.kh1.co/49/4997c8c606434de84ace6c1d4a02e39e7cbe6ca4.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នេះជាដំណឹងមួយល្អណាស់ មិនចាំបាច់មានអ៊ីនធើណែតក៏អាចប្រើ Siri ឱ្យបើកចម្រៀង ឬធ្វើកិច្ចការសាមញ្ញៗបានផងដែរ

បរទេស៖ ជំនួយការឌីជីថលរបស់ Apple គឺ Siri នឹងដំណើរការដោយ audio on-device នៅលើឧបករណ៍ប្រើប្រព័ន្ធ iOS 15 ពោលគឺមានន័យថា អ្នកនឹងអាចប្រើប្រាស់មុខងារនេះបានដោយគ្មានការភ្ជាប់អ៊ីនធើណេត។ Apple និយាយថាការអាប់ឌែតនេះក៏នឹងធ្វើឱ្យ Siri លឿនជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Apple និយាយថា ដំណើរការ audio on-device នៅលើឧបករណ៍ នឹងធ្វើអោយការប្រើប្រាស់ Siri កាន់តែមានលក្ខណៈឯកជន។ 

ប៉ុន្តែប្រសិនបើអ្នកមិនមានអ៊ីនធើណេតទេ នោះអ្នកក៏នឹងមិនអាចប្រើ Siri ឱ្យធ្វើកិច្ចការមួយចំនួនផងដែរ ដូចជាការស្វែងរកលើគេហទំព័រជាដើមដែលត្រូវការអ៊ីនធើណេតជាចាំបាច់។ ប៉ុន្តែអ្នកអាចប្រើ Siri ដោយមិនមានអ៊ីនធើណេតសម្រាប់កិច្ចការធម្មតាៗដូចជា បញ្ជាតន្ត្រី, បើកកម្មវិធី, កំណត់ timers និងអ្វីផ្សេងទៀតជាដើម។ វានឹងមានភាពងាយស្រួលជាងមុន ដែលអ្នកអាចបញ្ជាកិច្ចការទាំងនេះពេលនៅ offline។

ទោះយ៉ាងណា មុខងារនេះអាចប្រើបានតែលើ iPhone និង iPad ដែលមានបន្ទះឈីប A12 Bionic ឬក្រោយៗទៀតតែប៉ុណ្ណោះ។ នោះមានន័យថា វានឹងអាចប្រើបាននៅលើ iPhone XS, XS Max, និង XR; iPhone 11, 11 Pro, 11 Pro Max, និង iPhone SE (ជំនាន់ទី2); iPhone 12, 12 Mini, 12 Pro, និង 12 Pro Max; iPad Mini (ជំនាន់ទី5); iPad Air (ជំនាន់ទី3 និងទី4); និងi Pad (ជំនាន់ទី8)។ ចំណែកឯ Apple Watch គឺមិនអាចប្រើបានទេ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T