Man United ប្ដេជ្ញាចិត្តទាក់ទាញ​តារាឆ្នើមរបស់ Real Madrid រូបនេះឱ្យបាន ដោយសន្យានឹងផ្ដល់ប្រាក់ឈ្នួល​ច្រើន​ទ្វេរ​​ដង

//s9.kh1.co/6e/6ef48dbfd1924db4b37f1f5f76d23f4f54939f95.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​កិច្ចសន្យារបស់ Raphaël Varane នៅឯក្លិប Real Madrid នឹងផុតកំណត់នៅឆ្នាំ ២០២២

អឺរ៉ុប៖ កិច្ចសន្យារបស់ Raphaël Varane នៅឯក្លិប Real Madrid នឹងផុតកំណត់នៅឆ្នាំ ២០២២ ។ នៅថ្ងៃទី ៣ ខែមិថុនា សារព័ត៌មាន ABC បានរាយការណ៍ថា បុរសអាយុ ២៨ ឆ្នាំរូបនេះមិនបានចុះហត្ថលេខាលើការបន្តទេ ពីព្រោះ​គាត់ទទួលបានសំណើដែលល្អប្រសើរជាងពី Manchester United ។ ទោះយ៉ាងណាក៏ដោយមិនមានព័ត៌មានលំអិតណាមួយអំពីការផ្តល់ជូនដោយក្លឹប Old Trafford នោះទេ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Raphaël Varane
កីឡាករ Raphaël Varane

Defensa Central ពន្យល់ថាក្រុមបិសាចក្រហមបានផ្តោតគោលដៅជាអាទិភាពរបស់ពួកគេ ហើយបានប្តេជ្ញាចិត្តថា​នឹង​ទទួលបានសេវាកម្មរបស់គាត់។ វាត្រូវបានគេអះអាងថា ក្រុមរបស់លោក Ole Gunnar Solskjaer បានបង្ហាញ​នូវ​ការចាប់អារម្មណ៍បំផុតចំពោះកីឡាករអន្តរជាតិបារាំង ហើយមានបំណងផ្តល់ជូនគាត់នូវប្រាក់ឈ្នួលដ៏ច្រើន ។

កីឡាករ Raphaël Varane
កីឡាករ Raphaël Varane

ក្រុមបិសាចក្រហម Manchester United ដែលបានតាមកីឡាករបារាំងអស់រយៈពេលជាច្រើនខែ ចាត់ទុកគាត់ជា​កីឡាករសំខាន់ក្នុងការពង្រឹងក្រុមរបស់ពួកគេ ។ ដើម្បីបញ្ចុះបញ្ចូល Varane ក្រុមនៃក្របខ័ណ្ឌ Premier League នឹងផ្តល់ប្រាក់ចំនួន ១២ លានផោនក្នុងមួយរដូវកាល ។ Defensa Central មានជំនឿថា វានឹងមិនពិបាកក្នុងការ​បញ្ចុះ​បញ្ចូលគាត់ជាមួយនឹងសំណើរនេះទេ៕

កីឡាករ Raphaël Varane
កីឡាករ Raphaël Varane
KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T