ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានចូលរួមជាមួយក្លិប Necaxa របស់ម៉ិកស៊ិកជាផ្លូវការ

//s9.kh1.co/d2/d20549717df34722923b5ca7a866a069ed127034.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្លិបនៅលីគកំពូលម៉ិកស៊ិក Liga MX បាននិយាយកាលពីថ្ងៃច័ន្ទថាខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរូហ្គាយកីឡាករ Agustin Oliveros បានទទួលយកការផ្ទេរពីក្លិប Club Nacional ទៅកាន់ក្លិប Necaxa រួចរាល់ហើយ

ម៉ិកស៊ិក៖ ក្លិបនៅលីគកំពូលម៉ិកស៊ិក Liga MX បាននិយាយកាលពីថ្ងៃច័ន្ទថាខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរូហ្គាយកីឡាករ Agustin Oliveros បានទទួលយកការផ្ទេរពីក្លិប Club Nacional ទៅកាន់ក្លិប Necaxa រួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Oliveros ចូលរួមជាមួយមិត្តរួមជាតិរបស់គាត់គឺកីឡាករ Vicente Poggi ជាការបន្ថែមថ្មីដល់ក្រុមរបស់ក្លិប Necaxa នៅមុនរដូវកាល Liga MX Apertura ដែលនឹងចាប់ផ្តើមនៅខែកក្កដា។

កីឡាករ Agustin Oliveros
កីឡាករ Agustin Oliveros

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិប Necaxa បាននិយាយថា​ “គាត់នឹងមកដល់ក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះដើម្បីទៅជួបគ្រូបង្វឹកលោក Guillermo Vazquez និងជំនួយការ”។ តែនៅមិនទាន់មានព័ត៌មានលម្អិតអំពីប្រភេទកិច្ចសន្យាឬរយៈពេលលេងនោះទេ។

គួររំលឹកផងដែរថាកីឡាករ Oliveros បានបង្ហាញខ្លួន ៣៧ ដងសម្រាប់ក្លិប Club Nacional របស់អ៊ុយរូហ្គាយក្រោយចាកចេញពីក្លិ​ប Racing Club Montevideo កាលពីខែកុម្ភៈឆ្នាំមុន។

កីឡាករ Agustin Oliveros
កីឡាករ Agustin Oliveros

កីឡាករវ័យ ២២ ឆ្នាំរូបនេះក៏ធ្លាប់បានបង្ហាញខ្លួនជាអន្តរជាតិក្នុងការប្រកួតដែលម្ចាស់ផ្ទះអ៊ុយរូហ្គាយចាញ់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជម្រុះ World Cup កាលពីខែវិច្ឆិកាឆ្នាំ ២០២០។

ក្លិប Necaxa បានបញ្ចប់ជាស្ថាពរនៅក្នុងការប្រកួតពានរង្វាន់ Liga MX Clausura ឆ្នាំ ២០២០-២១ កាលពីខែឧសភា៕

កីឡាករ Agustin Oliveros
កីឡាករ Agustin Oliveros

ប្រភព៖ េXinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T