អ៊ុន សុធាឈប់ដាក់ពាក្យ ​នឹកម៉ែតទៅទៀត ព្រោះហេតុផលមួយនេះ

//s9.kh1.co/0a/0aa5b218295a50dff70cd1b7f4def3f11d7b64e6.jpg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាណិតណាស់ លោកអ៊ុន សុធាឈប់ដាក់ពាក្យ​នឹកម៉ែតទៅទៀត ព្រោះតែមិនអោយម៉ែនៅវល់ៗនឹងកូនទេ​ ហើយចង់ឲ្យម៉ែ ទៅឲ្យបានសុខ

ភ្នំពេញ: កាលពីពេលថ្មីៗកន្លងទៅនេះ លោកអ៊ុន សុធា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន បានស្គាល់ថាជាតារាប្រុសដ៏ល្បីមួយរូប និងមានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ព្រមទាំងហ្វេនៗរបស់លោកផងដែលនោះ បានធ្វើការបង្ហោះសារដ៏សែនក្កុកក្តួលមួយ ដោយលោកបាននិយាយថា នឹងឈប់បង្ហោះពាក្យថា នឹកម៉ែ តទៅទៀតនៅលើគណនីហ្វេសប៊ុករបស់លោក ក្រោយពេលដែលលោកបានជួបនៅទុក្ខជាទម្ងន់កាលពីពេល២ឆ្នាំមុន ដោយអ្នកម្តាយរបស់លោកបានទទួលមរណភាពដោយសារតែជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកអ៊ុន សុធា ថ្លែងនៅក្នុងសារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកបានបញ្ចេញអារម្មណ៍ពិតតាមរយ:សារសរសេររៀបរាប់យ៉ាងដូច្នេះថា៖

លោកអ៊ុន សុធា
លោកអ៊ុន សុធា

ចាប់ពីថ្ងៃស្អែកទៅ​ កូនឈប់ដាក់ពាក្យ​(នឹកម៉ែ)​ទៀតហេីយ​ បេីនឹកម៉ែគឺនៅក្នុងចិត្តនិងបេះដូងកូន​បានហេីយ​ ។ កូនមិនចង់អោយម៉ែនៅវល់ៗនឹងកូនទេ​ កូនចង់អោយម៉ែដល់ឋានស្ងប់សុខ​ ហេីយគ្រាន់តែម៉ែអោយពរជ័យកូនទៅបានហេីយ🙏👵🙏 កូននឹងខំប្រឹង​ធ្វេីការងារ នឹងសេីចអោយបានច្រេីនជាងទុក្ខ​ ។ ❤️️👵ស្រលាញ់​ម៉ែណាស់​ នឹកម៉ែណាស់👵❤️️ ០៧.០៦.២០២១

លោកអ៊ុន សុធា

យ៉ាងណាមិញ ចង់ជ្រាបឲ្យកាន់តែលម្អិតនឹងច្បាស់ជាងនេះ ទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
ម្តាយលោកអ៊ុន សុធា
ម្តាយលោកអ៊ុន សុធា
ម្តាយលោកអ៊ុន សុធា
ម្តាយលោកអ៊ុន សុធា
អ៊ុន សុធា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T