មហាសេដ្ឋី Jeff Bezos នឹងរួមដំណើរជាមួយភ្ញៀវទេសចរ ទៅលេងទីអវកាសដំបូងនៅខែក្រោយនេះ

//s9.kh1.co/d9/d90cb863fff52135ace7a4a580e6bc36497757ec.jpg
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើមែននោះ លោក Bezos គឺជាម្ចាស់យានអវកាសដំបូងគេបង្អស់ ដែលហោះហើរទៅកាន់ទីអវកាស តាមយានរបស់ខ្លួនផ្ទាល់តែម្តង

បរទេស៖ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានប្រសាសន៍ថា លោកនិងបងប្រុសរបស់លោកឈ្មោះ Mark នឹងហោះហើរទៅកាន់ទីអវកាសនាខែក្រោយ ដោយរួមដំណើរជាមួយក្រុមទេសចរដំបូងនៃយានអវកាសរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bezos បានសរសេរនៅលើបណ្តាញសង្គម Instagram ថា ចាប់តាំងពីលោកមានអាយុ5ឆ្នាំ លោកមានសុបិនចង់ធ្វើដំណើរទៅទីអវកាស។ ហើយនៅថ្ងៃទី20 ខែកក្កដា លោកនឹងធ្វើដំណើរទៅជាមួយបងប្រុសរបស់លោក ដែលប្រៀបដូចជាមិត្តល្អម្នាក់។ 

ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង កំឡុងពេលដែលក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនអវកាសរបស់លោក Bezos កំពុងតែដេញថ្លៃកៅអីមួយក្នុងចំណោមកៅអីចំនួន6 សម្រាប់ការហោះហើរនៅខែក្រោយ។ ការដេញថ្លៃខ្ពស់ចុងក្រោយបង្អស់ គឺបានឱ្យថ្លៃដល់ទៅ3.2លានដុល្លារ ហើយតម្លៃចុងក្រោយនឹងត្រូវបានកំណត់នៅឯការដេញថ្លៃតាមអ៊ីនធើណេតនៅថ្ងៃសៅរ៍នេះ។

យានអវកាស New Shepard ត្រូវបានរចនាឡើង ដោយអាចហោះហើរដោយខ្លួនឯងបាន។ អ្នកដំណើរនឹងត្រូវបាញ់ចេញទៅទីអវកាសក្នុងចម្ងាយ100គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថាជាព្រំប្រទល់អន្តរជាតិនៃលំហអវកាសខាងក្រៅ ហើយពួកគេនឹងចំណាយពេលប៉ុន្មាននាទីនៅទីអវកាស ដើម្បីមើលទេសភាពដ៏ធំនៃភពផែនដីនៅខាងក្រោម។ បន្ទាប់មក ពួកគេនឹងលោតចុះមករដ្ឋតិចសាស់វិញ ដោយឆ័ត្រយោងរបស់ពួកគេ។

ប្រសិនជាអ្វីៗទាំងអស់ស្របតាមផែនការ លោក Bezos នឹងក្លាយជាម្ចាស់យានអវកាសដំបូងគេបង្អស់ដែលហោះហើរទៅកាន់ទីអវកាស តាមយានរបស់ខ្លួនផ្ទាល់តែម្តង៕

លោក  Jeff Bezos 
លោក Jeff Bezos 
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T