TXT ត្រៀមរៀប​ចំសម្ដែងបទភាសាអង់គ្លេស​ដំបូងរបស់​ខ្លួននៅ​លើ​កម្មវិធី​ទូរទស្សន៍របស់​​អាមេរិក

//s9.kh1.co/41/416b3a9ad07f68ef972630a1c555bdb179df5639.jpeg
តារា & កម្សាន្ដ

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

TXT ត្រៀមរៀបចំសម្ដែងបទភាសាអង់គ្លេសដំបូងដែលមានចំណងជើងថា Magic របស់ខ្លួននៅលើកម្មវិធីទូរទស្សន៍របស់​សហរដ្ឋអាមេរិច

បើតាមសារព័ត៌មានកូរ៉េមួយបានចុះផ្សាយថា ក្រុម​Tomorrow X Together (TXT) កំពុងតែត្រៀមចូលរួមកម្មវិធី​ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិចមួយ ហើយក៏នឹងចូលរួមសម្ដែងបទចម្រៀងដែលច្រៀងជាភាសាអង់គ្លេស​ដំបូង​របស់ខ្លួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមការរាយការណ៍ពីផលិតកម្មមកក្រុមនេះនឹងចូលរួមកម្មវិធី "Good Morning America" ​របស់​ទូរទស្សន៍ ABC នៅថ្ងៃព្រហស្បតិ៍នេះ ដោយនឹងសម្ដែងបទដែលមានចំណង់ជើងថា Magic។

មិនតែប៉ុណ្នោះក្រុមតារាចម្រៀងវ័យក្មេងមួយនេះ នឹងបន្តចូលរួមសម្ដែងក្នុងកម្មវិធី "The Late Late Show with James Corden" នៅឯថ្ងៃទី១៥ ខែមិថុនាដដែលផងដែរ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងនេះ ត្រូវបាននិពន្ធនិងច្រៀងជាភាសាអង់គ្លេស ហើយបទនេះផងដែរគឺមាន​នៅក្នុង​អាល់​ប៊ុមថ្មីរបស់ក្រុម ដែលមានឈ្មោះថា "The Chaos Chapter: Freeze"​ ដែលបានចេញនៅថ្ងៃទី៣១ ខែឧសភា​ កន្លងទៅថ្មីៗនេះ៕

TXT 
TXT 
TXT 
TXT 
TEP CHANMARINA
Nana_XX (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T