​ភ្នំពេញ​៖​ ផ្ទះសំណាក់​ពិភពលោក​ត្រូវ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ដាក់​ការ​សង្ស័យ​ថា​ មាន​ទទួល​ប​ម្រី​ សេវាកម្ម​ផ្លូវភេទ​ដល់​បណ្តា​ភ្ងៀ​វ​ទាំងឡាយ​ដែល​ចូល​ទៅ​សម្រាក​ និង​ម៉ាស្សា​នៅ​ទីនោះ​ទាំង​យប់​ ទាំង​ ថ្ងៃ​ ដោយ​គ្មាន​នរណា​ម្នាក់​បានដឹង​ពី​អំពើ​រំលោភច្បាប់​របស់​ថៅកែ​នេះ​ឡើយ​ សូ​ម្បី​តែ​អាជ្ញាធរ​មូលដ្ឋាន​ រហូត​ដល់​អាជ្ញាធរ​ខណ្ឌ​៧​មក​រា​។​

​ការ​សង្ស័យ​បែប​នេះ​ កើតឡើង​បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​ដាក់​គ្នា​រវាង​ភ្ងៀ​វ​បុរស​ដែល​ចូល​ទៅ​ម៉ាស្សា​នៅ​ទីនោះ​និង​នារី​ម៉ាស្សា​ម្នាក់​កាលពី​ម៉ោង​១០​និង​២០​នាទី​ យប់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១១​ នៅ​នឹង​ ទីតាំង​ផ្ទះសំណាក់​យីហោ​ពិភពលោក​ ដែល​ស្ថិត​នៅ​ទល់មុខ​មន្ទីរពេទ្យ​សម្តេចឪ​ ផ្លូវ​លេខ​១៣៤​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ ។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​រាយ​ការ​ណ៌​ថា​ នៅ​មុន​ពេល​កើតហេតុ​ បុរស​ឈ្មោះ​ ហង្ស​ សុភាព​ អាយុ​២៣​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខ​ល​ហ្គេ​ត​ ស្នាក់​នៅផ្ទះ​លេខ​៣០​ ផ្លូវ​លេខ​៣៦០​ ប្លុក​បុរី​សំណង់​ ១២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​បាន​ចូល​ទៅ​សម្រាក​ និង​ម៉ាស្សា​នៅផ្ទះ​សំណាក់​ពិភពលោក​ ដោយសារ​តែ​គាត់​អាការ​ស្រៀវស្រាញ់​ដែល​បណ្តាល​មក​ពី​ការ​ទទួល​សុរា​។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ ខណៈ​ដែល​បុរស​ហង្ស​ សុភាព​ ចូល​ទៅ​ដល់​ភ្លាម​ អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ បាន​ឲ្យ​នារី​ឈ្មោះ​ ឆ​ន​ ស្រី​ដា​ អាយុ​២២​ឆ្នាំ​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​សណ្ឋាគារ​មាន​ហួរ​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ទៅ​រៀបចំ​បន្ទប់​ និង​ទទួល​ប​ម្រី​ភ្ងៀ​វ​ឈ្មោះ​ សុភាព​ ។​ ខណៈ​ដែល​នៅ​ ក្នុង​បន្ទប់​ស្ងាត់​តែ​២​នាក់​ បុរស​ឈ្មោះ​ សុភាព​ បាន​កើត​មាន​ចំណង់​ចង់​រួម​ភេទ​ ក៏​និយាយ​បបួល​នាង​ ឆ​ន​ ស្រី​ដា ​ដែល​កំពុង​ម៉ាស្សា​ថា​ ប្រសិនបើ​នាង​យល់ព្រម​ យើង​នឹង​រួម​ភេទ​ជាមួយ​គ្នា​ក្នុង​បន្ទប់​នេះ​។​ ក្រោយ​ពី​ជជែក​គ្នា​ ពួក​គេ​ទាំង​២​នាក់​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ​។​

​ប្រភព​បន្ត​ថា​ ខណៈ​ដែល​ចាប់ផ្តើម​ប្រ​តិ​ប​តិ្ត​ការ​ស្នេហា​កាម​ទេព​ អាប្អូន​តូច​របស់​បុរស​ឈ្មោះ​ សុភាព​ មិន​ព្រម​ឡើង​ ឬ​ខឹង​អ្វី​ឡើយ​ ទោះជា​ខំប្រឹង​យ៉ាងណា​ក៏​ដោយ​ ទើប​គេ​សម្រេចចិត្ត​ក្រោក​ចេញពី​គ្រែ​រួច​ ចុះ​ទៅ​ងួ​ត​ទឹក​ ស្លៀកពាក់​ខោអាវ​ ក្នុង​បំណង​ត្រឡប់​មក​ផ្ទះ​វិញ​។​ និយាយ​ពី​នារី​ម៉ាស្សា​ឈ្មោះ​ ស្រី​ដា​ វិញ​ ខណៈ​ឃើញ​បុរស​ សុភាព​ ឲ្យ​លុយ​តែ​ថ្លៃ​សេវា​ម៉ាស្សា​ មិន​ឲ្យ​លុយ​សេវា​លើ​គ្រែ​ ក៏​កើតការ​ក្តៅ​ ក្រហាយ​ចិត្ត​ ដើរ​តាម​ទារ​លុយ​ថ្លៃ​វ៉ៃ​សិច​៣០​ដុល្លារ​ពី​បុរស​ឈ្មោះ​ សុភាព​ ឲ្យ​តត្រុក​ បើ​ទោះជា​ បុរស​ រូប​នេះ​ឆ្លើយ​ថា​ រួម​ភេទ​មិន​បាន​សម្រេច​ ដោយសារ​អាប្អូន​មិន​ព្រម​ឡើង​យ៉ាងណា​ក៏​ដោយ​ ក៏​នាង​មិន​ ខ្វល់​ដែរ​។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ ដោយសារ​តែ​ទប់​កំហឹង​មិន​បាន​ បុរស​ ហង្ស​ សុភាព​ បាន​វាយ​លើ​នារី​ម៉ាស្សា​ បណ្តាល​ឲ្យ​រង​របួស​ស្នាម​ ហើយ​ត្រូវ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​នាំ​ទៅ​ប៉ុស្តិ៍​ទាំង​២​នាក់​។​

​ស្ថិត​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​មិត្តភាព​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១២​ គូទំនាស់​បាន​ព្រមព្រៀង​ គ្នា​បញ្ចប់រឿង​ជា​ថ្នូរ​នឹង​លុយ​៥០០​ដុល្លារ​ ក្រោយ​ការ​ជួយ​ជ្រោមជ្រែង​សម្រុះសម្រួល​ពី​សមត្ថកិច្ច​។​

​ដូ​ច្នេះ ផ្ទះសំណាក់​ពិភពលោក​ ប្រសិនបើ​មាន​លួចលាក់​ប​ម្រី​សេវាកម្ម​ផ្លូវ​ភេទ​ដូច​ការ​ចោទប្រកាន់​ របស់​ពលរដ្ឋ​មែន​នោះ​ គួរតែ​បោះបង់​របរ​នេះ​ចេញ​ បើ​មិន​ដូច្នោះ​ទេ​ សមត្ថកិច្ច​នឹង​ទៅ​ចាត់ការ​បិទអាជីវកម្មនេះមិន​ខាន​​ ៕​

ដកស្រង់ពីគេហទំព័រ នគរវត្ត

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]