រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ២៤នាក់បន្ថែម និងជាសះស្បើយចំនួន១ នាក់

//s9.kh1.co/f4/f4373ee3442778bd4918f221c8dafffb025aff4e.jpg
សង្គម

 ០៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ២៤នាក់បន្ថែម និងជាសះស្បើយចំនួន១ នាក់

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបង្ហាញករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៤នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៨៤នាក់ ស្លាប់២នាក់ និង១៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

https://s9.kh1.co/__image/w=650,h=937,q=100/ef/ef8cce8cc1c7ed707e4aaaf912b205dc5070c04d.jpg
https://s9.kh1.co/__image/w=650,h=910,q=100/9d/9db42aa35bb510b263e1c8acbc04f28334565265.jpg
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តសៀមរាប
សេចក្តីប្រកាសព័ត៍មានរដ្ឋបាលខេត្តសៀមរាប
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T