មកដឹងទាំងអស់គ្នាថា ប្រព័ន្ធប្រតិបត្តិការ iOS 15 មានអ្វីថ្មីខ្លះ ហើយត្រូវនឹងស៊េរី iPhone ណាខ្លះ?

//s9.kh1.co/00/00e6a681cfbae20f1d9fc83c6c345f455dac6c3e.png
បច្ចេកវិទ្យា

 ០៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មុខងារដែលមកជាមួយ iOS 15 ពិតជាឡូយៗមែនទែន ជាពិសេសមុខងារដែលអាចចាប់យកពាក្យក្នុងរូបភាពទៅដាក់ក្នុងកម្មវីធីនានា

បរទេស៖ ក្រុមហ៊ុន Apple បានដាក់បង្ហាញប្រព័ន្ធ iOS ជំនាន់ចុងក្រោយបង្អស់ ដែលមានឈ្មោះថាប្រព័ន្ធប្រតិបត្តិការ iOS 15 កាលពីថ្ងៃចន្ទក្នុងកំឡុងសន្និសីទ Worldwide Developers 2021 ឬ WWDC។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាការផ្លាស់ប្ដូរផ្សេងៗដែលនឹងមកដល់ iPhone ជាមួយ iOS 15៖

FaceTime

កម្មវិធី FaceTime បានធ្វើការផ្លាស់ប្តូរ ដោយឱ្យសំឡេងលឺចេញមកពីទិសដៅ ដែលអ្នកនិយាយកំពុងតែនិយាយ។ ប្រសិនបើពួកគេនៅខាងឆ្វេង សំឡេងនឹងស្តាប់ទៅដូចជាចេញមកពីខាងឆ្វេង ហើយបើនៅខាងស្តាំសំឡេងនឹងចេញមកពីខាងស្តាំដូច្នេះដែរ។

ក្រុមហ៊ុនក៏បន្ថែមមុខងារពិសេសមួយ ដែលអាចរារាំងសំឡេងរំខានពីផ្ទៃខាងក្រោយផងដែរ។ ជម្រើស FaceTime Links ថ្មីអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំការហៅតាម FaceTime តាមរយៈ Calendar invites ឬចែករំលែកតំណតាមរយៈសារ messages។

ជាងនេះទៅទៀត អ្នកប្រើប្រាស់ដែលគ្មានឧបករណ៍ iOS ក៏អាចចូលរួមជជែកតាម FaceTime chats តាមរយៈ web links ដែលក្រុមហ៊ុន Apple បាននិយាយថានឹងត្រូវបានអ៊ិនគ្រីបដូចគ្នានឹងទូរសព្ទ iPhone ឬ iPad ដែរ។

Apple ក៏បានបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា SharePlay ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នាំយកតន្ត្រីនិងកម្មវិធីចូលទៅក្នុងការហៅតាម FaceTime របស់អ្នក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្តាប់ និងមើលជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។

សារ និង Notification 

សារ ឬ Messages នឹងមានមុខងារដែលមានឈ្មោះថា Shared with You ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលអត្ថបទព័ត៌មាន និងវីដេអូដែលមិត្តភក្តិ បានចែករំលែកជាមួយខ្លួននៅក្នុងសារ។

កម្មវិធីរូបថតក៏ទទួលបានមុខងារ Shared with You ផងដែរ ដើម្បីមើលរូបថតដែលមិត្តភក្តិបានចែករំលែកជាមួយអ្នកប្រើប្រាស់។ ហើយរូបថតដែលនឹងបង្ហាញឡើងនៅក្នុងកម្មវិធីរូបថត គឺជារូបថតដែលមានមុខរបស់អ្នកប្រើប្រាស់តែម្តង ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ។

Notifications នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS ក៏នឹងទទួលបានការអាប់ឌែតទៅលើ icons ឱ្យប្រសើរជាងមុន និងមានលក្ខណៈពិសេសមួយហៅថា Notification summary។

Apple ក៏បានដាក់ចេញ Do Not Disturb mode សម្រាប់ Messages ដែលនឹងអោយអ្នកដទៃដឹងថា អ្នកកំពុងរវល់មិនអាចទទួលសារបានទេនៅពេលនេះ។

Live Text និង រូបថត

មុខងារ Live Text អាចចាប់យកពាក្យឬឃ្លាណាមួយដែលនៅរូបភាព ហើយចម្លងយកពាក្យទាំងនោះទៅដាក់ក្នុងអ៊ីមែលឬកម្មវិធីផ្សេងទៀតបាន។ ប្រសិនបើអ្នកប្រើប្រាស់ឃើញលេខទូរសព្ទនៅលើរូបអ្វីមួយ គេអាចចុចលើវាហើយតេហៅលេខនោះបានតែម្តង។

Apple ក៏បានបន្ថែម object recognition សម្រាប់រូបថត ដែលអាចកំណត់អត្តសញ្ញាណសត្វ និងទីតាំងនានាបានទៀតផង។

iOS 15 នឹងត្រូវគ្នាជាមួយ iPhone ដូចខាងក្រោមនេះ៖

  • iPhone 12
  • iPhone 12 Mini
  • iPhone 12 Pro
  • iPhone 12 Pro Max
  • iPhone 11
  • iPhone 11 Pro
  • iPhone 11 Pro Max
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 8 Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 6S
  • iPhone 6S Plus
  • iPhone SE (ជំនាន់ទី1 និងទី2)
  • iPod Touch (ជំនាន់ទី7)៕
លោក Tim Cook
លោក Tim Cook
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T