Barcelona មានការព្រួយបារម្ភជាខ្លាំង ខ្លាចថាខ្សែប្រយុទ្ធរូបនេះនឹងដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួន

//s9.kh1.co/c8/c8ebd7b68206f97680b616f95f270595a5d381c9.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

តាមរបាយការណ៍របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថាកាន់តែមិនស្រួលជាមួយនឹងជំហររបស់ Ousmane Dembele នៅឯក្លឹប

បរទេស៖ តាមរបាយការណ៍របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថាកាន់តែមិនស្រួលជាមួយនឹងជំហររបស់ Ousmane Dembele នៅឯក្លិប។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះជាបានបង្ហាញខ្លួនចូលលេងជាទៀងទាត់សម្រាប់ក្រុមយក្សកាតាឡាន់ក្នុងអំឡុងរដូវកាល ២០២០-២១ ដោយបង្ហាញខ្លួន ៤៤ ដងក្នុងការប្រកួតទាំងអស់ដោយរួមចំណែក ១១ គ្រាប់និងជួយ Assist ៥គ្រាប់ក្នុងដំណើរការនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dembele
Dembele

កិច្ចសន្យារបស់ Dembele ជាមួយក្លិបយក្សកាតាឡាន់នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខ ហើយខណៈដែលកីឡាករផ្ទាល់បានពោលពាក្យដូច្នេះថា៖ "មិនប្រញ៉ាប់ក្នុងការបន្តរកុងត្រាជាមួយ Barcelona ទេ" ដោយរវល់ផ្តោតអារម្មណ៍ទៅលើការប្រកួត Euro ជាង។

ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមកាសែត Mundo Deportivo បានឲ្យដឹងថាក្រុមរបស់លោក Ronald Koeman មានការភ័យព្រួយថាខ្សែប្រយុទ្ធរូបនេះបានយល់ព្រមចូលរួមជាមួយក្លិបមួយផ្សេងទៀត ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ។

Dembele
Dembele
Dembele
Dembele

ប្រភពដដែលបានអះអាងថាភាគីទាំងពីរកំពុងស្ថិតក្នុងស្ថានភាព “លំបាក” ដោយ Dembele ហាក់ដូចជាកំពុងជាប់គាំងក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដោយសារតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចរួមបញ្ចូលទាំងការកាត់បន្ថយប្រាក់ឈ្នួលនោះ៕

Dembele
Dembele
Dembele
Dembele
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T