គ្រូជម្រើសជាតិអង់គ្លេស បានជ្រើសរើសកីឡាករវ័យក្មេងម្នាក់ ដើម្បីជំនួសកន្លែង Alexander-Arnold ដែលមានរបួស

//s9.kh1.co/c9/c9c4cfde6f3b1b1068a267eb292bb4dc5e6ff7fc.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានជ្រើសរើសដោយគ្រូធំជម្រើសជាតិ លោក Gareth Southgate ដើម្បីជំនួសដំណែងកីឡាករ Trent Alexander-Arnold ដែលត្រូវបង្ខំចិត្តដកខ្លួនចេញពីបញ្ជីរកីឡាករទាំង ២៦ ដោយសារបញ្ហារបួស ។

បរទេស៖ ខ្សែការពាររបស់ក្លិប Brighton កីឡាករ Ben White ត្រូវបានបញ្ចូលទៅក្នុងក្រុមជម្រើសជាតិអង់គ្លេស Euro ២០២០ ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានជ្រើសរើសដោយគ្រូធំជម្រើសជាតិ លោក Gareth Southgate ដើម្បីជំនួសតំណែងកីឡាករ Trent Alexander-Arnold ដែលត្រូវបង្ខំចិត្តដកខ្លួនចេញពីបញ្ជីរកីឡាករទាំង ២៦ ដោយសារបញ្ហារបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arnold និង Ben White
Arnold និង Ben White

 Ben White បានបង្ហាញខ្លួនជាលើកដំបូងក្នុងការឈ្នះមិត្តភាពអូទ្រីស ១-០ កាលពីសប្តាហ៍មុននិងមានការចាប់អារម្មណ៍នៅពេលដែលគាត់បានចាប់ផ្តើមជាមួយ Tyrone Mings នៅក្នុងជ័យជម្នះថ្ងៃអាទិត្យទល់នឹងក្រុមរូម៉ានី។

កីឡាករ Alexander-Arnold ត្រូវបានចេញពីការប្រកួតបន្ទាប់ពីរងរបួសភ្លៅពេលប៉ះជាមួយអូទ្រីសហើយលោក Southgate បានចំណាយពេលរបស់គាត់ដើម្បីសំរេចថាតើកីឡាករណាម្នាក់ដែលនឹងអាចជំនួសដំណែងនេះបាន ។

Ben White
Ben White
Arnold
Arnold

ខ្សែការពាររបស់ក្រុម Everton Ben Godfrey និងប្រធានក្រុម Southampton លោក James Ward-Prowse គឺជាជម្រើសផ្សេងទៀតដែលអ្នកទាំងពីរបានចាប់ផ្តើមការប្រកួតរ៉ូម៉ានីខណៈដែល Jesse Lingard និង Ollie Watkins ក៏ស្ថិតនៅក្នុងបញ្ជីរង់ចាំដែរប៉ុន្តែឥឡូវនេះលទ្ធផលគឺដឹងច្បាស់ហើយ ។

Ben White គ៏បានបង្ហោះសារមួយលើបណ្តាញសង្គមរបស់ខ្លួនដែលថា "វាជាមោទនភាព និងកិត្តិយស ! ខ្ញុំនឹងផ្តល់ទាំងអស់នូវអ្វីៗដែលខ្ញុំមាន " ៕

https://s9.kh1.co/__image/w=615,h=409,q=100/9c/9c0c8ec7aacf0cb9e840dc2b7f0c6855b88bcf46.png
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T