មេធំ PSG ឲ្យតម្រុយគួរឲ្យសង្ស័យថា Messi អាចនឹងផ្ទេរមកលេងនៅ PSG

//s9.kh1.co/fc/fc50150772a0f8a0a14b924afaab5c5829849a0e.jpg
កីទ្បា

 ០៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់ដូចជាមិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ឡើយ

បរទេស៖ ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់ដូចជាមិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ឡើយ ។ ទោះបីជាមានឱកាសចាកចេញពីទឹកដីកាតាឡាន់ក៏ដោយ បើតាមរបាយការណ៍បានលើកឡើងថាពេលនេះ Messi រីករាយក្នុងការចុះហត្ថលេខាលើលក្ខខណ្ឌថ្មីនៅឯ Camp Nou ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi
Messi

ទោះយ៉ាងណាក៏ដោយជាមួយនឹងកិច្ចព្រមព្រៀងមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការ ការរំពឹងទុកនឹងនៅតែបន្តទាក់ទងនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ។

PSG គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះ ហើយ Al-Khelaifi បានទទួលស្គាល់ថាគាត់គឺជាដែលពេញចិត្តពេញថ្លើមលើ Messi ។ 

Al-Khelaifi 
Al-Khelaifi 

  ថ្លែងក្នុងទសម្ភាសន៍ជាមួយកាសែតបារាំង L'Equipe មេធំ PSG លោក Al-Khelaifi បានថ្លែងឲ្យដឹងថា៖   

អ្វីដែលខ្ញុំអាចនិយាយបានគឺកីឡាករឆ្នើមទាំងអស់ចង់មក PSG ។ វាមិនអាចទៅរួចទេក្នុងការចុះហត្ថលេខាពួកគេទាំងអស់នោះ ពីព្រោះយើងមានកីឡាករបាល់ទាត់ឆ្នើមៗ នៅក្នុងក្រុមរបស់យើងរួចទៅហើយ។ Messi គឺ Messi ដែលគាត់ជាកីឡាករឆ្នើម។

Al-Khelaifi 
Messi
Messi

យ៉ាងណាមិញលោក Al-Khelaifi ក៏បានឈ្លៀតឱកាសនេះទទូចផងដែរថា Kylian Mbappe នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពី Parc des Princes នៅរដូវក្តៅនេះទេ៕

Messi និង Mbappe
Messi និង Mbappe
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T