កីឡាករ Sergio Perez របស់ក្រុម Red Bull បានឈ្នះពានរង្វាន់ F1 Azerbaijan Grand Prix

//s9.kh1.co/50/505f933f4113caa586e2dced28ec35283046ee8b.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Sergio Perez នៃក្រុម Red Bull Racing បានឈ្នះការប្រណាំងរថយន្ត Formula One Azerbaijan Grand Prix កាលពីថ្ងៃអាទិត្យ ដោយនេះជាជ័យជំនះលើកទី ២ ក្នុងអាជីព​របស់គាត់

អាស៊ែបៃហ្សង់៖ កីឡាករ Sergio Perez នៃក្រុម Red Bull Racing បានឈ្នះការប្រណាំងរថយន្ត Formula One Azerbaijan Grand Prix កាលពីថ្ងៃអាទិត្យ ដោយនេះជាជ័យជំនះលើកទី ២ ក្នុងអាជីព​របស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Perez បានបញ្ចប់ទីមុនគេបន្ទាប់ពីមិត្តរួមក្រុមរបស់គាត់ឈ្មោះ Max Verstappen ដែលគ្រប់គ្រងការប្រណាំងភាគច្រើនក្នុង ៥១ ជុំនោះបានជួបបញ្ហាកង់ឡាន ។

  កីឡាករ Sergio Perez នៃក្រុម Red Bull Racing
  កីឡាករ Sergio Perez នៃក្រុម Red Bull Racing

ចំណែកឯម្ចាស់ជើងឯកបួនសម័យកាលកីឡាករ Sebastian Vettel របស់ក្រុម Aston Martin បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ និងតាមពីក្រោយដោយកីឡាករ Pierre Gasly មកពីក្រុម Alpha Tauri

ក្នុងនោះដែរម្ចាស់ជើងឯកពិភពលោក ៧ សម័យកាលកីឡាករ Lewis Hamilton បានបញ្ចប់ក្នុងត្រឹមចំណាត់ថ្នាក់លេខ ១៥ បន្ទាប់ពីរថយន្តម៉ាក Mercedes របស់គាត់បានរអិលចេញពីផ្លូវនិងបានចាប់ផ្តើមការប្រកួតម្តងទៀតដោយនៅសល់តែ ២ ជុំទៀត។

  កីឡាករ Sergio Perez នៃក្រុម Red Bull Racing
  កីឡាករ Sergio Perez នៃក្រុម Red Bull Racing

ការប្រណាំងនៅឆ្នាំនេះជាលើកទី ៥ ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍ Formula One របស់ប្រទេសអាស៊ែបៃហ្សង់ត្រូវបានធ្វើឡើងដោយបិទទ្វារដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការប្រណាំងក្នុងព្រឹត្តិការណ៍ Grand Prix លើកដំបូងនៅក្នុងទីក្រុង Baku ត្រូវបានប្រារព្ធឡើងនៅឆ្នាំ ២០១៦ ក្នុងនាមជាពានរង្វាន់ European Grand Prix ។ កាលពីឆ្នាំមុនព្រឹត្តិការណ៍នេះត្រូវបានលុបចោលដោយសារតែជំងឺកូវីដ-១៩ ៕

  កីឡាករ Sergio Perez នៃក្រុម Red Bull Racing
  កីឡាករ Sergio Perez នៃក្រុម Red Bull Racing

ប្រភព៖ Xinhua  News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T