រសជាតិការ៉េមដ៏សក្តិសមបំផុតសម្រាប់តារានិករនីមួយៗ

//s9.kh1.co/78/78dcd15b77aa8d313c87cd0ee45f9f5d49e84bbb.jpeg
យុវវ័យ

 ០៧-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មកមើលរសជាតិការ៉េមដែលសក្តិសមនឹងអ្នក ក្នុងរដូវក្ដៅនេះ!

យល់ដឹង៖ ខណៈពេលរដូវក្ដៅបានឈានចូលមកដល់ ការញ៉ាំការ៉េមគឺពិតជាល្អបំផុត សម្រាប់ការទៅដើរលេងកម្សាន្ត ឬជួបជុំជាមួយនឹងមិត្តភក្ដិ និងកាន់តែបង្កើននូវភាពសប្បាយរីករាយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្ងល់ហើយមែនទេ ថាតើរសជាតិមួយណា សមនឹងអ្នកជាងគេ? 

តារានិកររបស់អ្នក នឹងបង្ហាញនូវចម្លើយខាងក្រោមនេះ ៖

♈️ Aries - Mint Chocolate Chip

Aries ពិតជាចូលចិត្តខ្លាំងណាស់ នូវរសជាតិដែលធ្វើឲ្យពួកគេរំភើប។ ក្នុងនាមជាតារានិករដែលមានភាពឡូយឆាយ Aries ចូលចិត្តរសជាតិបែបដិត និងត្រជាក់ៗដូចជា mint ជាដើម នោះហើយជាមូលហេតុដែលអ្នក គួរតែជ្រើសរើសការ៉េម ដែលមានរសជាតិ Mint Chocolate Chip ។

Mint Chocolate Chip
Mint Chocolate Chip

♉️ Taurus - រសជាតិស្វាយ

Taurus ទទួលបានការចាប់អារម្មណ៍ និងពិតជាចូលចិត្តបង្អែមណាស់ ដែលមិនត្រឹមតែមានភាពសម្បូរបែប និងរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជីវជាតិផងដែរ។ ដូច្នេះការ៉េមដែលមានរសជាតិស្វាយ ជាការ៉េមដែលអ្នកគួរតែភ្លក់។

រសជាតិស្វាយ
រសជាតិស្វាយ

♊️ Gemini - Mocha Almond Fudge

Gemini មានបុគ្គលិកលក្ខណៈផ្អែមល្ហែម និងពេលខ្លះក៏ល្វីង ប្រៀបដូចជាការ៉េមប្រភេទកាហ្វេដែរ។ ពួកគេជាមនុស្សនិយាយច្រើន និងតែងផ្តល់ថាមពលឲ្យអ្នកដទៃជានិច្ច។ ដូចនេះការ៉េម Mocha Almond Fudge ជាការ៉េមដែលអ្នកគួរតែភ្លក់។

Mocha Almond Fudge
Mocha Almond Fudge

♋️ Cancer - រសជាតិសូកូឡា 

Cancer ចូលចិត្តនូវការយកចិត្តទុកដាក់ និងការលួងលោមដែលរំលឹកពួកគេពីការចងចាំពីកុមារភាពដ៏ផ្អែមល្អែម។ ហេតុដូច្នេះហើយ ពួកគេប្រាថ្នាចង់បានរសជាតិ ដូចជាការ៉េមសូកូឡា។

រសជាតិសូកូឡា 
រសជាតិសូកូឡា 

♌️ Leo - Cotton Candy

Leo មិនត្រឹមតែមានអំនាចទេ តែពួកក៏ជាមនុស្សដែលផ្អែមល្អែមផងដែរ។ អ្នកតែងតែជ្រើសរើសយកទឹកផ្លែឈើ cream និងអ្វីដែលឆ្ងាញ់ ហើយផ្អែមដែលអាចធ្វើឱ្យពិធីជប់លៀងកាន់តែមានន័យ។ ដូច្នេះ Cotton Candy ពិតជារសជាតិដែលអ្នកចូលចិត្ត។ 

Cotton Candy
Cotton Candy

♍️ Virgo - រសជាតិផ្លែ Strawberry

ខណៈដែល Virgo មានទំនោរទៅរកការងារ និងការទទួលខុសត្រូវរបស់ពួកគេ ជារឿយៗពួកគេភ្លេចជាមួយនឹងពេលវេលាដែលរីករាយដែលមានសព្វថ្ងៃ។ រសជាតិផ្លែ Strawberry ជាការផ្តល់ឱ្យពួកគេនូវរសជាតិដ៏អស្ចារ្យសម្រាប់រដូវក្តៅ។

រសជាតិ Strawberry
រសជាតិ Strawberry

♎️ Libra - Vanilla

Libras តំណាងឲ្យតុល្យភាព ស្ថេរភាព និងភាពសន្តិភាព ហើយជារឿយៗពួកគេចូលចិត្តជម្រើសដែលនៅចំកណ្ដាល ដែលមិនតិចពេក និងមិនខ្លាំងពេក។ ត្រូវហើយការ៉េម Vanilla គឺជារបស់អ្នកហើយ ព្រោះវាមានរសជាតិស្រទន់ដែលអ្នកប្រាកដជាពេញចិត្ត។

Vanilla
Vanilla

♏️ Scorpio - Dark Chocolate

តារានិករដែលមានភាពជឿជាក់ ហើយងប់ងល់ និងព្យាយាមខ្លាំងទៅលើអ្វីដែលពួកគេស្រលាញ់ Scorpio គឺពិតជាអស្ចារ្យណាស់។ ពួកគេសមនឹងទទួលបាន ការ៉េមសូកូឡាខ្មៅ ដែលបង្ហាញអំពីការខំប្រឹង ពិតជាសក្ដិសមនឹងពួកគេណាស់។

Dark Chocolate
Dark Chocolate

♐️ Sagittarius - Salted Caramel

Sagittarius ជាមនុស្សដែលមានភាពរីករាយ និងការផ្សងព្រេង ហើយកម្រិតនៃភាពឈ្លាសវៃរបស់ពួកគេ ពិតជាលេចធ្លោដល់អ្នកគ្រប់គ្នា។ នោះហើយជាមូលហេតុដែលការ៉េមរសជាតិ Salted Caramel គឺជារសជាតិដ៏ល្អឥតខ្ចោះ ដើម្បីផ្គូរផ្គងនឹងបុគ្គលិកលក្ខណៈ ផ្អែម និងប្រៃរបស់អ្នក។

Salted Caramel
Salted Caramel

♑️ Capricorn - Cookies និង Cream

Capricorns ជាមនុស្សដែលលេងសើចច្រើនហើយប្លែក ដូច្នេះបើជ្រើសរើសរសជាតិ វ៉ានីឡា និងរសជាតិសូកូឡា ហាក់ដូចជាគួរឱ្យធុញទ្រាន់ណាស់។ គ្មានអ្វីប្លែកទេដែល Cookies និង Cream គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Capricorn ព្រោះរសជាតិបែបផ្អែមពិតជាល្អឥតខ្ចោះសម្រាប់ពួកគេ។ 

Cookies និង Cream
Cookies និង Cream

♒️ Aquarius - រសជាតិ Passion

Aquarians គឺជាមនុស្សច្នៃប្រឌិត ហើយពួកគេមានការស្រមើលស្រមៃខ្ពស់ ។ ពួកគេចូលចិត្តចេញទៅខាងក្រៅជាជាងនៅខាងក្នុង ដូច្នេះនៅពេលនិយាយអំពីរសជាតិការ៉េម គឺរសជាតិផ្លែ passion ពិតជាចំណូលចិត្តរបស់ពួកគេ។

រសជាតិ Passion
រសជាតិ Passion

♓️  Pisces - Rum Raisin

Pisces អ្នកគឺជាមនុស្សដែលឆាប់រំភើប និងផ្អែមល្ហែម ដែលជះឥទ្ធិពលវិជ្ជមានដូចជាទឹកឃ្មុំផ្អែម។ ម៉្យាងទៀតអ្នកពិតជាមនុស្សដែលចូលចិត្តធ្វើឲ្យអ្នកជុំវិញរីករាយណាស់។ នោះហើយជាមូលហេតុដែលអ្នកគួរតែជ្រើសរើស នូវការ៉េមដែលមានរសជាតិ Rum Raisin។ 

Rum Raisin
Rum Raisin

ប្រភព: lifestyleasia

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T