ក្ដៅៗ! មន្ត្រីគណៈកម្មាធិការកីឡាអូឡាំពិក​ជប៉ុនម្នាក់ ធ្វើ​អត្ត​​ឃាតនៅ​ចំណតរថភ្លើងក្រោមដី

//s9.kh1.co/a5/a51dd472202188b22f0f21d8324a96e48125b098.webp
កីទ្បា

 ០៧-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

បុគ្គលិកម្នាក់នៃគណៈកម្មាធិការកីឡាអូឡាំពិកជប៉ុន (JOC) ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការធ្វើអត្តឃាតនៅ​ក្នុងចំណតរថភ្លើងក្រោមដីនៅទីក្រុងតូក្យូ

ជប៉ុន៖ ទូរទស្សន៍ Nippon បាននិយាយនៅថ្ងៃច័ន្ទនេះថាបុគ្គលិកម្នាក់នៃគណៈកម្មាធិការកីឡាអូឡាំពិកជប៉ុន (JOC) ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការធ្វើអត្តឃាតនៅក្នុងចំណតរថភ្លើងក្រោមដីនៅទីក្រុងតូក្យូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e2/e284bb09eff001ca4cf1d64327dd8383bbbeecfd.jpg

លោក Yasushi Moriya អាយុ ៥២ ឆ្នាំដែលបានធ្វើការជាអ្នកគ្រប់គ្រងគណនេយ្យរបស់ JOC បានលោតទៅ​ពាំងពីមុខរថភ្លើងដែលកំពុងខិតជិតមកដល់ចំណតរថភ្លើងក្រោមដីកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ គាត់ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាលប៉ុន្តែគាត់បានស្លាប់នៅពីរម៉ោងក្រោយបញ្ជូនទៅដល់។

រូបតំណាង
រូបតំណាង

ទូរទស្សន៍បាននិយាយថាប៉ូលីសបានចាត់ទុកការស្លាប់របស់គាត់ថាជា “ការធ្វើអត្តឃាត” ប៉ុន្តែក៏កំពុងតែ​ស៊ើបអង្កេត​លម្អិតបន្ថែមផងដែរ៕

រូបតំណាង
រូបតំណាង

​ប្រភព៖ The Japan Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T