អ្នកណាថាអាយដលបែកគ្នា? Kimberley និងMark ត្រូវគេលួចថតបាន ផ្អែមលើសដើម

//s9.kh1.co/e6/e68d8ee153e474f9ecd92e166b19ace31ec0739b.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកណាថា Kimberley និង Mark Prinបែកបាក់គ្នា មើលគេនាំគ្នាទៅស្វីតតែ២នាក់ធ្វើមិនដឹង។

ថៃ៖ ជាការពិតណាស់ កញ្ញា Kimberley និង  Mark Prin ជាគូស្នេហ៍ផ្អែមល្ហែមមួយគូដែលអ្នកគាំទ្របានរង់ចាំអ្នកទាំងពីរប្រកាសដំណឹងល្អក្នុងថ្ងៃពិសេសរបស់ពួកគេ ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាជាយូរឆ្នាំមកហើយ។ ពោលគូស្នេហ៍មួយគូនេះ តែងមានពេលវេលាដ៏ផ្អែមល្ហែម សម្រាប់អ្នកគាំទ្ររីករាយគ្រប់ពេល ប៉ុន្តែភ្លាមៗនោះស្រាប់តែមានពាក្យចចាមអារ៉ាមលេចចេញថាអ្នកទាំងពីរបានបែកគ្នាហើយ ដែលធ្វើឲ្យអ្នកគាំទ្រច្របូកច្របល់ជាខ្លាំង ប៉ុន្តែពួកគេមិនជឿថាវាជាការពិតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងមានពាក្យចចាមអារ៉ាមនេះហើយ ថ្មីៗនេះកាលថ្ងៃទី ៦ កាលពីម្សិលមិញនេះ ទំព័រដ៏ល្បីមួយឈ្មោះ Jae Moi 108 បានបង្ហោះរូបថតផ្អែមល្ហែមរបស់ Kimberley និង  Mark Prin កំពុងណាត់ជួបគ្នាដូចជាគូស្នេហ៍ផ្អែមល្ហែមដូចជាធម្មតា មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងបង្ហោះនៅក្នុង Story Instagram ទៅញ៉ាំបង្កងជាមួយគ្នាក្នុងកន្លែងតែមួយទៀតផង។

ជាក់ស្ដែង កន្លែងដែលគូស្នេហ៍មួយគូនេះបានទៅកម្សាន្តស្ថិតនៅខេត្ត Phon Nakhon Si Ayutthaya ដែលរូបភាពនេះហាក់ដូចជាត្រូវបានថតឆ្ងាយបន្តិចរហូតដល់ អ្នកគាំទ្រនៅតែលាន់មាត់ថាពួកគេបានប្រើម៉ាស៊ីនគិតលេខដើម្បីថតរូបជំនួសម៉ាស៊ីនថតរូប។

យ៉ាងណាមិញក្រោយបានឃើញពី ព្រឹត្តិការណ៍នេះហើយបានធ្វើឱ្យអ្នកគាំទ្ររបស់គូស្នេហ៍នេះ មានការធូរស្បើយជាបន្តបន្ទាប់ដែលមានភស្តុតាងបញ្ជាក់ថាគូស្នេហ៍មួយគូនេះនៅតែស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម គ្មានស្នាមប្រេះទាល់តែសោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

 Kimberley និង  Mark Prin
 Kimberley និង  Mark Prin
 Kimberley និង  Mark Prin
 Kimberley និង  Mark Prin
 Kimberley និង  Mark Prin
 Kimberley និង  Mark Prin
រូបភាព Kimberley ដាក់ក្នុង Instagram
រូបភាព Kimberley ដាក់ក្នុង Instagram
រូបភាព Mark ដាក់ក្នុង Instagram
រូបភាព Mark ដាក់ក្នុង Instagram
 Kimberley និង Mark Prinត្រូវគេថតបាន
Kimberley និង Mark Prinត្រូវគេថតបាន
 Kimberley និង  Mark Prinត្រូវគេថតបាន
 Kimberley និង Mark Prinត្រូវគេថតបាន

ប្រភព៖ women.kapook

Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T