ដឹងការពិតហើយ ចំពោះមូលហេតុ សុគន្ធ និសា ចេញទៅអាមេរិកភ្លាមៗ ក្រោយជាជំងឺកូវីដ១៩

//s9.kh1.co/e6/e6d7b4a0d4185fd3dcbae2b66fe4ac2569180644.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយហ្វេនម្នាក់បានសួរអំពីមូលហេតុដែលចេញទៅប្រទេសអាមេរិកភ្លាមៗក្រោយជាពីជំងឺកូវីដ១៩ សុគន្ធ និសា បានឆ្លើយតបទៅវិញថា.....។

ភ្នំពេញ៖ កាលពីពេលកន្លងមកនេះ តារាចម្រៀង សុគន្ធ និសា បានចេញទៅអាមេរិកភ្លាមៗ ក្រោយពីសះស្បើយ និងធ្វើចត្តាឡីស័កពីជំងឺកូវីដ១៩រួចមក ដែលរឿងនេះធ្វើឲ្យហ្វេនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាតើមានរឿងអ្វីបានជាតារាចម្រៀងរូបនេះមានការប្រញាប់ដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នាពេលថ្មីៗនេះមានហ្វេនម្នាក់បានសួរទៅកាន់ សុគន្ធ និសា តាមរយៈ Comment អំពីមូលហេតុអំពីការចេញទៅអាមេរិកភ្លាមៗក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩ ទើបតារាស្រីរូបនេះបានបកស្រាយខ្លីៗវិញ ដែលខ្លឹមសារមានអត្ថន័យដូចខាងក្រោមថា៖

អ្នកគាំទ្រ៖ សុំទោសបងស្រី ហេតុអ្វីបងធ្វើចត្តាឡីស័កចប់ ហើយបងក៏ទៅស្រុកគេ?
សុគន្ធ និសា៖ ខ្ញុំជិតផុត​ Visa ដែលត្រូវទៅយក​ Green card សិទ្ធដេីម្បីរស់នៅទីនោះ​ ព្រោះគ្រួសារប្តីខ្ញុំនៅអាមេរិក​ ខ្ញុំចោល​ Visa នេះម្តងហេីយ​ ម្តងនេះបេីចោលទៀតខ្ញុំខ្លាចមិនអាចចេញចូលតាមប្តីបាន​ ដូច្នេះត្រូវទៅអោយទាន់មុនផុត Visaក្នុង​ Passport

អ្នកគាំទ្រ និងសុគន្ធ និសា

ក្រៅពីនេះ តារាចម្រៀងរូបនេះក៏បានបន្តការឆ្លើយតប និងជជែកលេងជាមួយនឹងអ្នកគាំទ្រផ្សេងៗទៀត នៅក្នុង Comment ផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
ស្វាមី និងសុគន្ធ និសា
ស្វាមី និងសុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T