តាមពិត ស្នេហា Bow Maylada និង Mik Thongraya កើតឡើងដោយសាររឿងនេះ

//s9.kh1.co/f9/f9b3baf7068018b290c0d6f965446c569ba8f174.jpg
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនសាំញាំច្រើនស្នេហា របស់ Mik Thongraya និងBow Maylada ប៉ុន្តែស្វីតមិនធម្មតា។

ថៃ៖  ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាប្រុសស្រីទាំងពីររូបនេះ គឺលោក Mik Thongraya និងកញ្ញា Bow Maylada ជាតារាដែលមានទេពកោសល្យខ្ពស់ក្នុងការសម្តែង ក៏ដូចជាមានសម្រស់ស្រស់ស្អាត និងស្រស់សង្ហាថែមទៀត។ មិនតែប៉ុណ្ណោះអ្នកទាំងពីរក៏ត្រូវបានគេដឹងថា ជាគូស្នេហ៍នឹងគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mik Thongraya និងBow Maylada
Mik Thongraya និងBow Maylada

គួរបញ្ជាក់ផងដែរថា គូស្នេហ៍ដ៏ផ្អែមល្ហែមនេះបានបើកបង្ហាញទំនាក់ទំនងរបស់ពួកគេនៅពាក់កណ្តាលឆ្នាំ ២០២០ ។ Mik Thongraya បានសារភាពថាខ្លួនបានទិញគ្រឿងអលង្ការជាកាដូថ្ងៃកំណើតឱ្យនាងក្នុងពេលសម្ភាសជាមួយអ្នកសារព័ត៌មាន។ តារាសម្តែងរូបនេះបាននិយាយថាលោក ខ្មាស់អៀនណាស់នៅពេលដែលអ្នកយកព័ត៌មានសួរលោក ពីរបៀបដែលលោកស្នើសុំឱ្យ Bow Maylada នាងធ្វើជាមិត្តស្រី។

Mik Thongraya និងBow Maylada
Mik Thongraya និងBow Maylada

ចូលរួមក្នុងកម្មវិធី YouTube show «Goy Natty Dream» Bow Maylada បាននិយាយថានាងបានចាប់ផ្តើមនិយាយជាមួយ Mik Thongraya នៅពេលដែលពួកគេកំពុងធ្វើការជាមួយគ្នាក្នុងរឿង«Mon Garn Bandan Ruk» បន្ទាប់មកពួកគេក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នា។

Mik Thongraya និងBow Maylada
Mik Thongraya និងBow Maylada

បន្ទាប់មកទៀត Mik Thongraya ក៏បានបង្ហោះរូបថតរបស់លោកជាមួយ Bow Maylada នៅលើ Instagram ដើម្បីជូនពរនាងមាននៅក្នុងថ្ងៃកំណើតរបស់នាង៕

ប្រភព៖thaiupdate

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T