ឆ្ងល់ទេថាហេតុអ្វីបានជាមូស ចេះតែហោះបញ្ចេញសំឡេងរំខាន ក្បែរត្រចៀកមនុស្ស?

//s9.kh1.co/3d/3dc68dabe82672adba2d4b2d58b49190a1223ef2.jpg
បច្ចេកវិទ្យា

 ០៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេលខ្លះសំឡេងនោះវាធ្វើឱ្យយើងទ្រាំស្ទើរតែមិនបានទៅហើយ តែការពិតវាគឺជាសំឡេងស្លាបរបស់វា

បរទេស៖ ឆ្ងល់ទេថាហេតុអ្វីបានជាសត្វមូសចេះតែហោះក្រវែលត្រចៀករបស់យើង ហើយបញ្ចេញសំឡេងរំខានគួរឱ្យធុញ? ហើយហេតុអ្វីបានជាពួកវាបញ្ចេញសំឡេងរំខាននោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michael Riehle សាស្រ្តាចារ្យផ្នែក entomology នៅសាកលវិទ្យាល័យអារីហ្សូណាមានប្រសាសន៍ថា សំឡេងរំខានដែលយើងលឺនោះ គឺជាសំឡេងស្លាបរបស់មូស។ សំឡេងនោះមិនបន្លឺបានឆ្ងាយនោះទេ យើងស្តាប់លឺវាភាគច្រើននៅពេលមូសហោះជុំវិញត្រចៀកយើងតែប៉ុណ្ណោះ។. 

សំឡេងរំខានដែលយើងច្រើនតែលឺនោះ គឺមកពីមូសញី។ នោះក៏ព្រោះតែមូសញី និងមូសឈ្មោលមានការរស់នៅផ្សេងពីគ្នា។ មូសឈ្មោលតែងតែហោះទៅទំលើផ្កា ក្រេបទឹកលម្អង។ ពួកវាមិនខ្វល់ពីមនុស្សឡើយ។ ប៉ុន្តែមូសញីត្រូវការឈាមដើម្បីមានថាមពលគ្រប់គ្រាន់ក្នុងការផលិតពង។

លោក Riehle បន្តថា ពីចម្ងាយ មូសញីផ្តោតលើក្លិនកាបូនឌីអុកស៊ីតដែលសាយភាយចេញពីរាងកាយរបស់យើង ពេលយើងដកដង្ហើមចេញ។ កាបូនឌីអុកស៊ីតរំញោចឱ្យមូសញីចាប់ផ្តើមស្វែងមនុស្សនោះ វាក៏ហោះទៅរកប្រភពនៃកំហាប់នោះ។

និយាយឱ្យចំទៅ មូសមកបញ្ចេញសំឡេងរំខាននៅជុំវិញក្បាលរបស់មនុស្ស ដោយសារតែនោះជាកន្លែងដែលមនុស្សបញ្ចេញកាបូនឌីអុកស៊ីតច្រើនបំផុត។

នៅពេលដែលមូសញីហោះឆ្ពោះទៅគោលដៅរបស់វា ស្លាបវាទទះប្រហែលជា500ដងក្នុងមួយវិនាទីក្នុងហ្វ្រេកង់450 ទៅ500ហឺត។

ខណៈដែលសំឡេងនេះ មនុស្សយើងស្តាប់ទៅវាគួរឱ្យរំខាន តែវាគឺដូចជាតន្រ្តីសម្រាប់មូសឈ្មោលទៅវិញ៕

ប្រភពLivescience

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T