សមហេតុសមផល! គ្រូតា Arsene Wenger ទាយទុកមុនថាក្រុមមួយនេះមានភាគរយខ្ពស់នឹងឈ្នះពាន​ Euro 2020

//s9.kh1.co/06/06a8de71f8fa5c1ccc57a2e868cd3d85ac0e1d3c.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អតីតអ្នកដឹកនាំក្រុម Arsenal លោក Arsene Wenger ជឿជាក់ថាក្រុមជម្រើសជាតិបារាំង គឺជាក្រុមដែល មានភាគរយខ្ពស់បំផុត ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោក និងអឺរ៉ុបជាមួយនឹងជ័យជំនះនៅ Euro ២០២០ ។

បរទេស៖ អតីតអ្នកដឹកនាំក្រុម Arsenal លោក Arsene Wenger ជឿជាក់ថាក្រុមជម្រើសជាតិបារាំង គឺជាក្រុមដែលមានភាគរយខ្ពស់បំផុត ដើម្បីក្លាយជាម្ចាស់ជើងឯកពិភពលោក និងអឺរ៉ុបជាមួយនឹងជ័យជំនះនៅ Euro ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wenger
Wenger

ក្រុមជម្រើសជាតិបារាំង ដែលគ្រប់គ្រងដោយលោក Didier Deschamps គឺជាក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេលំដាប់ទី ២ នៅក្នុងពិភពបាល់ទាត់ដែលនៅពីក្រោយប្រទេសបែលហ្ស៊ិក ដែលពួកគេបានផ្តួលនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងដំណើរឆ្ពោះទៅរកការឈ្នះការប្រកួតបាល់ទាត់ពិភពលោក World Cup នៅឆ្នាំ ២០១៨ ។

Wenger
Wenger

ប្រធានអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA លោក Wenger បាននិយាយថា “ ជម្រើសជាតិបារាំង មិនមែនត្រឹមតែជាក្រុមដែលមានភាគរយខ្ពស់ទេ តែជាក្រុមដែលមានភាគរយខ្ពស់បំផុតដាច់គេ"។

លោកបន្តថា៖

ត្រឹមតែភាគរយខ្ពស់ មិនមែនជារឿងធំដុំទេពីព្រោះនៅពេលដែលអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោក  World Cup ហើយ បន្ទាប់មកអ្នកមាននៅក្នុងក្រុមរបស់អ្នកនូវកីឡាករដូចជា (N'Golo) Kante, (Paul) Pogba, (Karim) Benzema, (Antoine) Griezmann, (Kingsley) Coman, (Olivier) ) Giroud , (Ousmane) Dembele នោះ។ ជម្រើសជាតិបារាំង នឹងមានកីឡាករបម្រុង១១នាក់ ដែលពួកគេអាចនឹងលេងបានខ្លាំងជាងក្រុមជម្រើសជាតិផ្សេងៗផង ។ អញ្ចឹងហើយយើងមិនអាចបដិសេធបានទេថា បារាំងគឺជាម្ចាស់ជើងឯក ហើយជាក្រុមដែលមិនមែនក្រុមកំពូលនោះ៕

Arsene Wenger
https://s9.kh1.co/__image/w=650,h=366,q=100/60/601772ae11d9c25358d42487bad7125381b94965.png
https://s9.kh1.co/__image/w=650,h=306,q=100/3e/3e838c960e0e53ad5165022b3878ce460b4aabfb.png
Wenger
Wenger
https://s9.kh1.co/__image/w=650,h=435,q=100/40/4029f9c56daed218c9570d2a040c2dc28b498a94.png
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T