លោក Petit៖ Wilfred Zaha គឺជាកីឡាករដែលក្រុម Arsenal ត្រូវការជាចាំបាច់

//s9.kh1.co/52/527a12abac45aab1d354c7a9c97c13c9efbfbbc2.png
កីទ្បា

 ០៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គាត់មើលឃើញថា Zaha មានសមត្ថភាពគ្រប់គ្រាន់ជាមួយទម្រង់លេងរបស់លោក Mikel Arteta។

បរទេស៖ នេះបើយោងតាមអតីតកីឡាករ Arsenal លោក Emmanuel Petit បានប្រាប់ទៅកាន់វេបសាយ Goal ថា កីឡាករ Wilfred Zaha គឺជាកីឡាករដែលក្រុម Arsenal ត្រូវការជាចាំបាច់ដោយលោកចង់ឃើញ Arsenal ចុះហត្ថលេខាយកកីឡាករសញ្ជាតិកូតឌីវ័ររូបនេះពីក្លិប Cystal Palace

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Emmanuel Petit
លោក Emmanuel Petit

ដោយសារគាត់មើលឃើញថា Zaha មានសមត្ថភាពគ្រប់គ្រាន់ជាមួយទម្រង់លេងរបស់លោក Mikel Arteta ផងដែរ។ ខណ:តម្លៃខ្លួននៅលើទីផ្សារបច្ចុប្បន្នរបស់កីឡាករ Wilfred Zaha ប្រមាណ ៤០លានផោន ស្មើនិង ៥៧លានដុល្លារ គួរបញ្ជាក់ក្លិប Arsenal ធ្លាប់ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Zaha នៅរដូវក្តៅកាលពីឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានបញ្ចប់ទៅវិញដោយសារការទិញ Nicolas Pepe ពី Lille ជំនួសវិញ៕

កីឡាករ Wilfred Zaha
កីឡាករ Wilfred Zaha
កីឡាករ Wilfred Zaha និងNicolas Pepe
កីឡាករ Wilfred Zaha និងNicolas Pepe

ប្រភពGoal

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T