មិនទុកឲ្យឆ្ងល់ទេ! មេធំក្លិប PSG ទម្លាយឲ្យដឹងមូលហេតុដែល Neymar មិនត្រលប់ទៅ Barcelona វិញ

//s9.kh1.co/cf/cfac064f68390a4b23f720beccf5de318c3a26d1.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានផ្តោតសំខាន់ទៅលើក្រុម Barcelona និងការប៉ុនប៉ងចុះហត្ថលេខាលើ Neymar ម្តងទៀតដោយអះអាងថា Barcelona មានបញ្ហាហិរញ្ញវត្ថុហើយ Neymar មិនដែលចង់ត្រឡប់ទៅ Camp Nou វិញឡើយ។

បរទេស៖ ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បានផ្តោតសំខាន់ទៅលើក្រុម Barcelona និងការប៉ុនប៉ងចុះហត្ថលេខាលើ Neymar ម្តងទៀតដោយអះអាងថា Barcelona មានបញ្ហាហិរញ្ញវត្ថុហើយ Neymar មិនដែលចង់ត្រឡប់ទៅ Camp Nou វិញឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Al-Khelaifi  និង Neymar
Al-Khelaifi  និង Neymar
Al-Khelaifi  និង Neymar
Al-Khelaifi និង Neymar

ថ្មីៗនេះ Neymar បានបន្តកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥ ដែលបានសំលាប់ក្តីសុបិន្តរបស់បាសេឡូណាក្នុងការនាំ Neymar ឲ្យទៅជួបជុំជាមួយ Lionel Messi វិញ ។ ថ្លែងប្រាប់កាសែតបារាំង L'Equipe មេធំ PSG លោក Al-Khelaifi បានទម្លាយឲ្យដឹងថា៖

ក្លឹប Barcelona បានព្យាយាមខ្លាំងណាស់ក្នុងការទិញយក Neymar ។ ហើយជាក់ស្តែងយើងបានបដិសេធសំណើររបស់ពួកគេ។ ខ្ញុំគិតថាក្លឹបរបស់ពួកគេ [Barcelona] មានបញ្ហាហិរញ្ញវត្ថុខ្លះ ប៉ុន្តែវាមិនមែនជារឿងរបស់យើងទេ។ Barcelona តែងតែស្រលាញ់ Neymar ហើយនោះមិនមែនជារឿងសំងាត់ទេ។

Neymar មិនចង់ទៅទីនោះទេ ទោះបីគាត់មិនត្រូវបានសមទាំងស្រុងនៅទឹកដី PSG ឬ Paris ។ ប៉ុន្តែប្រសិនបើអ្នកហៅគាត់ឥឡូវនេះគាត់នឹងប្រាប់អ្នកថាគាត់សប្បាយចិត្តនៅ PSG ៕

Al-Khelaifi
Neymar
Neymar
Al-Khelaifi  និង Neymar
Al-Khelaifi និង Neymar
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T