ខ្សែបម្រើក្លិប Liverpool រូបនេះ នឹង​ទៅ​លេង​ឲ្យ PSG ចោល Barcelona

//s9.kh1.co/9b/9b3b77f6f41fc6977ba34fe3c98a47fd917c3cf1.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើក្លិប Liverpool កីឡាករ Georginio Wijnaldum

បារាំង៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Georginio Wijnaldum ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាល​ពី​ពេលថ្មីៗនេះថា អាច​នឹងមក​លេងនៅក្លិប Paris Saint Germain នេះ​បើយោងតាមការចុះផ្សាយរបស់ The Liverpool Offside

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wijnaldum
Wijnaldum

បើ​តាមប្រភពខាងលើបានឲ្យ​ដឹងថា តាម​ពិត​ទៅ Wijnaldum នឹង​ទៅ​លេង​ឲ្យ Barcelona តែ​ក្រោយមកក្លិប PSG ឲ្យ​លុយច្រើនជាង Barca ក៏​កីឡាករនេះសម្រេចមក​ PSG វិញ។

បើតាម​ប្រភពដដែល PSG បាន​និយាយ​គ្នា​ដាច់ស្រេចរួចទៅ​ហើយជា​មួយ Wijnaldum ដោយ​នឹង​ធ្វើការ​ផ្សាយជា​ផ្លូវការ​នៅ​ពេល​បន្តិចទៀតនេះ។ 

Wijnaldum
Wijnaldum

Wijnaldum បាន​មក​លេង​ឲ្យ Liverpool តាំងពីឆ្នាំ២០១៦កន្លងទៅនេះ ដោយ​ចូល​រួម​លេង​បាន ២៣៧ប្រកួត និង​រកគ្រាប់បាល់បាន ២២គ្រាប់៕     

ប្រភពThe Liverpool Offside

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T