Thibaut Courtois ច្បាស់ដូចថ្ងៃ ថាកីឡាកររូបនេះនឹងមិនទៅណាចោល Real Madrid ឡើយ

//s9.kh1.co/28/2813e25d91fac4f0a34038b0653323fe6019d6bb.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកចាំទីដៃទី១ Thibaut Courtois របស់ក្រុម Real Madrid គឺ“ ១០០%” ជឿជាក់ថាកីឡាករ Eden Hazard នឹងនៅតែបន្តស្នាក់នៅក្លឹបនារដូវក្តៅខាងមុខនេះ។

បរទេស៖ អ្នកចាំទីដៃទី១ Thibaut Courtois របស់ក្រុម Real Madrid គឺ“ ១០០%” ជឿជាក់ថាកីឡាករ Eden Hazard នឹងនៅតែបន្តស្នាក់នៅក្លឹបនារដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតតារាឆ្នើមតោខៀវរូបនេះបានរងនូវសុបិន្តអាក្រក់រយៈពេល ២ ឆ្នាំនៅរដ្ឋធានីអេស្ប៉ាញដោយរងរបួសយ៉ាងធ្ងន់ធ្ងរដោយដាក់កម្រិតលើរូបគេបានចូលលេងត្រឹមតែ ៤៣ ប្រកួតនិងរកគ្រាប់បាល់បាន ៥ គ្រាប់ប៉ុណ្ណោះសម្រាប់ក្លឹប។

Courtois និង Hazard
Courtois និង Hazard

Hazard ត្រូវបានគេត្រូវបានគេយល់ថានឹងប្តូរទ្រនំត្រលប់ទៅកាន់ទឹកដីក្រុមតោខៀវិញ ដើម្បីចាកចេញពីសុបិន្តអាក្រក់នៅឯ Bernabeu ប៉ុន្តែ Courtois មិនសង្ឃឹមថាមិត្តរួមជាតិរបស់គាត់នឹងចាកចេញពី Real Madrid នៅរដូវក្តៅខាងមុខនេះនោះទេ។

Hazard
Hazard

ថ្លែងប្រាប់សារព័ត៌មាន Le Soir អ្នកចាំទីដៃទី១ Thibaut Courtois បានថ្លែងឲ្យដឹងថា៖

ខ្ញុំប្រាកដ ១០០% ថាគាត់នឹងបន្តរស្នាក់នៅ Real Madrid ។ គាត់មិនចង់ផ្លាស់ទីទ្រនំទេ ។ មានតែសារពត៌មានម៉ាឌ្រីដទេដែលសរសេរអំពីបំណងចង់ចាកចេញ។គាត់ចង់បន្តលេងដោយគ្មានរបួសនិងឈ្នះពាន ។ នៅឯ Real Madrid មានការរិះគន់គ្រប់ពេលនិងសម្រាប់មនុស្សគ្រប់គ្នា។
យើងទាំងអស់គ្នាដឹងហើយថានៅម៉ាឌ្រីតមានសម្ពាធនិងការរិះគន់ពីសារព័ត៌មាន និងអ្នកគាំទ្រ។ ប៉ុន្តែ Hazard អាចដោះស្រាយរឿងនោះបាន។ ខ្ញុំស្គាល់គាត់ច្បាស់ល្មមនិយាយហើយ។ គាត់នៅតែអាចផ្លាស់ប្តូរអ្វីៗទាំងអស់។ គាត់នៅតែចង់ក្លាយជាកីឡាករសំខាន់សម្រាប់ម៉ាឌ្រីដនិងឈ្នះពានរង្វាន់។

Courtois និង Hazard
Courtois និង Hazard

គួរឲ្យដឹងផងដែរថា Hazard ផ្ទាល់ក៏ធ្លាប់បានបដិសេធផងដែរអំពីរឿងត្រលប់ទៅ Chelsea វិញ ខណៈដែលគ្រូថ្មីលោក Carlo Ancelotti មកដឹកនាំ Real Madrid ទៀតនោះ Hazard អាចនឹងក្លាយជាកីឡាករដ៏សំខាន់មួយសម្រាប់ក្រុមនៅពេលខាងមុខ៕

Hazard
Hazard
Courtois និង Hazard
Courtois និង Hazard
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T