ខ្សែបម្រើ Wolves រូប​នេះ​ត្រូវបានក្លិប Arsenal ទាក់ទងចង់បាន

//s9.kh1.co/85/85bdf708fcfe6eb73be0247a6357c93340514f67.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Wolves រូប​នេះ​ត្រូវបាន Arsenal ទាក់ទងចង់បាន

អង់គ្លេស៖ ខ្សែបម្រើក្លិប Wolves កីឡាករ Ruben Neves ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាល​ពី​ពេលថ្មីៗនេះថា អាច​នឹងមក​លេងនៅក្លិប Arsenal នេះ​បើយោងតាមការចុះផ្សាយរបស់ Football London

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ruben Neves
កីឡាករ Ruben Neves

បើ​តាមប្រភពខាងលើបានឲ្យ​ដឹងថា ក្លិប Arsenal នេះនឹងចំណាយលុយជាង ៥៤លានដុល្លារទិញ​យកកីឡាករ​ខាងលើសម្រាប់រដូវកាលក្ដៅខាងមុខ។

យ៉ាងណាក្ដី មិនទាន់មានប្រភពណាមួយបញ្ជាក់ពីប្រាក់ខែ ក៏​ដូចជារយៈ​ពេល​កុងត្រាលេង ដែលភាគីទាំងសងខាងលើបម្រុងនឹងធ្វើនៅឡើយទេ។

កីឡាករ Ruben Neves
កីឡាករ Ruben Neves

Neves បាន​មក​លេង​ឲ្យ Wolves តាំងពីដើមរដូវកាលឆ្នាំ២០១៧/១៨កន្លងទៅនេះ ដោយ​ចូល​រួម​លេង​បាន ១៧៦ប្រកួត និង​រកគ្រាប់បាល់បាន ២០គ្រាប់៕     

ប្រភពFootball.London

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T