ប្រទេសមួយនេះ ក្លាយជាប្រទេសទីមួយនៅលើពិភពលោក ដែលទទួលយក bitcoin ជាការទូទាត់ស្របច្បាប់

//s9.kh1.co/8e/8e6cff3c84d74a79bd20e3687b129281869ddf49.jpg
បច្ចេកវិទ្យា

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

El Salvador គឺជាប្រទេសដែលចាយសាច់ប្រាក់ដ៏ធំមួយ ដែលប្រជាជនប្រហែល70% មិនមានគណនីធនាគារ ឬកាតឥណទាននោះឡើយ

បរទេស៖ ប្រទេស El Salvador កំពុងដំណើរការច្បាប់ ដែលនឹងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលនឹងទទួលយក bitcoin ជាប្រាក់ទូទាត់ស្របច្បាប់ ដូចនឹងប្រាក់ដុល្លារអាមេរិកដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសន្និសីទ Bitcoin 2021 នៅទីក្រុង Miami ដែលជាព្រឹត្តិការណ៍ bitcoin ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត លោកប្រធានាធិបតី Nayib Bukele បានប្រកាសភាពជាដៃគូរវាងប្រទេស El Salvador ជាមួយក្រុមហ៊ុនកាបូបឌីជីថល Strike ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុទំនើបរបស់ប្រទេសនេះ ដោយប្រើបច្ចេកវិទ្យា bitcoin។

លោក Bukele មានប្រសាសន៍ថា សប្តាហ៍ក្រោយលោកនឹងបញ្ជូនច្បាប់ទៅសភា ដែលនឹងដាក់ bitcoin ឱ្យក្លាយជាប្រាក់ទូទាត់ស្របច្បាប់។

គេនិយាយថាការផ្លាស់ប្តូរនេះ នឹងជួយបញ្ចេញសក្តានុពល bitcoin សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅលើបណ្តាញបើកចំហ ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គល អាជីវកម្ម និងសេវាកម្មវិស័យសាធារណៈ។

El Salvador គឺជាប្រទេសដែលចាយសាច់ប្រាក់ដ៏ធំមួយ ដែលប្រជាជនប្រហែល70% មិនមានគណនីធនាគារ ឬកាតឥណទាននោះឡើយ។ ប្រាក់ដែលផ្ញើទៅស្រុកកំណើតដោយជនចំណាកស្រុក មានចំនួនច្រើនជាង20% នៃផលិតផលក្នុងស្រុកសរុបរបស់ El Salvador ទៅទៀត។ សេវាកម្មផ្ទេរលុយអាចគិតថ្លៃ10% ឬច្រើនជាងនេះសម្រាប់ថ្លៃសេវាផ្ទេរប្រាក់អន្តរជាតិ ដែលពេលខ្លះអាចចំណាយពេលច្រើនថ្ងៃទើបមកដល់ ហើយពេលខ្លះត្រូវការការពិនិត្យដោយផ្ទាល់ទៀតផង៕

លោកប្រធានាធិបតី Nayib Bukele 
លោកប្រធានាធិបតី Nayib Bukele 
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T