លោក Pep ជា​ជើងឯកឈ្នះពានគ្រូ​ឆ្នើមប្រចាំរដូវកាល​របស់​ Permier League

//s9.kh1.co/63/634b6abd5b685c894b5b77b322eb5136d7e8fbe4.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Pep Guardiola

អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការ​ក្លិប Manchester City បាន​ឈ្នះពានគ្រូឆ្នើមប្រចាំរដូវកាលឆ្នាំ២០២០/២១ របស់ Permier League កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep
លោក Pep

នៅ​ក្នុង​រដូវកាល​នេះលោក Pep បាន​ដឹកនាំក្លិបឈ្នះបាន១៥ប្រកួត ដែលអាចជួយឲ្យ Man City បាន​លើកពាន Permier League នៅ​ក្នុង​រដូវកាល​នេះ។

ក្រោយពីទទួលបានការ​ជោគជ័យក្នុង​ការ​លើកពាន លោកក៏ត្រូវបាន​គេ​ទទួលស្គាល់ពីសមត្ថភាព ហើយ​ក៏​បានជាប់ជា​បេក្ខភាពដែលអាចឈ្នះពាន​មួយ​នេះ​។

បន្ទាប់ពីទទួលបាន​ការ​បោះឆ្នោតពីសំណាក់អ្នកគាំទ្រ និង​អ្នកជំនាញដទៃទៀតលោក Pep ក៏ទទួលបាន​សម្លេង​ឆ្នោតច្រើនជាងគេ ហើយ​ក៏ឈ្នះពាន​មួយ​នេះ​។

លោក Pep
លោក Pep

គួរ​បញ្ជាក់​ផង​ដែរ​ថាលោក Pep បាន​ឈ្នះពានគ្រូឆ្នើមប្រចាំរដូវកាលនេះ​ជា​លើកទី៣ហើយ៕

ប្រភពPremier League

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T