Foden ឈ្នះពានកីឡាករវ័យក្មេងឆ្នើមរបស់ Premier League ប្រចាំរដូវកាល​នេះ

//s9.kh1.co/da/dacf9c4f428e37b8e7c9feec17b6da8f8854496f.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើក្លិប Manchester City

អង់គ្លេស៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Phil Foden បាន​ឈ្នះពានកីឡាករវ័យក្មេងឆ្នើមរបស់ Premier League នៅ​ក្នុង​រដូវកាលឆ្នាំ២០២០/២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Foden
Foden

នៅ​ក្នុង​រដូវកាល​នេះកីឡាករ​ខាង​លើ​ចូល​រួមលេង​បាន២៨ប្រកួត ស៊ុតចូល៩គ្រាប់ និង​ជួយ Assist បាន៥ដងផងដែរ។ ក្រោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យ​នេះ Foden ក៏បាន​ជាប់ជា​បេក្ខភាពឈ្នះពាន​ខាង​លើ។

លុះបន្ទាប់ពីមាន​ការ​បោះឆ្នោតពីអ្នកគាំទ្រ និង​ជំនាញជា​ច្រើនទៀតក្នុង​ Premier League កីឡាករ​រូប​នេះ​ក៏ទទួលបានសម្លេង​ឆ្នោតច្រើនជាង​គេ ហើយ​ក៏​ឈ្នះបាន​ពាន​ខាង​លើ​នេះ​។

Foden
Foden

គួរ​បញ្ជាក់​ផង​ដែរ​ថានេះជា​លើកទីមួយហើយដែល Foden បាន​ឈ្នះពាន​កីឡាករវ័យក្មេងឆ្នើមរបស់ Premier League ប្រចាំរដូវកាល​នេះ៕

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T