មេ PSG បញ្ជាក់​​ច្បាស់ៗ​ថានឹង​មិន​​លក់ Mbappe ចេញក្នុង​តម្លៃខ្លួន​ទទេនោះ

//s9.kh1.co/67/67cce30749f2bfb07e9f0141b58133cb3db63a1a.jpg
កីទ្បា

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Nasser Al-Khelaifi ប្រធាន​ក្លិប Paris Saint Germain

បារាំង​៖ លោក Nasser Al-Khelaifi ប្រធាន​ក្លិប Paris Saint Germain បាន​និយាយ​កាលពីពេលថ្មីៗនេះថា លោក​នឹង​មិនលក់ខ្សែប្រយុទ្ធ Kylian Mbappe ក្នុង​តម្លៃខ្លួនទទេនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mbappe
Mbappe

លោក Al-Khelaifi បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ Mbappe នឹង​នៅ​បន្ត​ជា​មួយ PSG យើង​នេះ​ទៀត។ ពួកយើង​នឹង​លក់គេ​ចេញ​នោះទេ ហើយ​ក៏​គេ​ក៏​មិន​ចេញពី​យើង​ទៅ​ក្នុង​ដោយគ្មានតម្លៃអី​ដែរ​។ ខ្ញុំនឹង​មិន​បញ្ជាក់​ថា​យើង​ថា​បាន​ពិភាក្សាចរចាជា​មួយ​គ្នា​ស៊ីជម្រៅដល់់ណានោះទេ។ អ្វីដែល​ខ្ញុំ​ចង់​ប្រាប់​នោះគឺថា យើង​កំពុង​ដំណើរ​ការ​ជា​មួយ​គ្នាយ៉ាង​រលូនណាស់។ ខ្ញុំសង្ឃឹមថាយើង​នឹង​ទទួលបាន​គោលដៅ​ដូច​គ្នា​ក្នុង​កិច្ចពិភាក្សានេះ"។

លោកបានបន្តថា​៖" នេះជា​គឺជា Paris ហើយ​នៅ​នេះ​ក៏ជា​ប្រទេស​របស់​គេ​ដែរ​។ គេ​មាន​បេសកម្មមួយ​គឺថា មិន​ត្រឹម​តែ​ជា​កីឡាករ​បាល់ទាត់​ម្នាក់ទេ គេ​ត្រូវ​តែ​កីឡាករ​ម្នាក់ដែលត្រូវលើកស្ទួយ Ligue 1 ទាំង​មូល​នេះ លើកតម្កើង​ប្រទេស​ និង​ខ្លួនគេ​ផង​ដែរ​។ គេ​ជា​ក្មេង​ និង​ជា​កីឡាករ​ដ៏អស្ចារ្យមួយ។ គេ​នឹង​បានពាន Ballon d’Or នៅឆ្នាំ​មួយ​មិន​ខាន។ ខ្ញុំច្បាស់១០០%។ គេ​មាន​អ្វីៗគ្រប់យ៉ាង​ហើយ អញ្ចឹង​គេ​នឹង​បន្ត​ជា​មួយយើង។ សួរ​ថាគេ​ចង់​ទៀត? មាន​ក្លិប​ណា​ដែល​អាច​ប្រកួតជា​មួយយើង​បាន​នៅ​ថ្ងៃ​នេះ?

Mbappe
Mbappe

Mbappe នឹង​ចប់កុងត្រាជា​មួយ PSG នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខណៈ​នៅ​រដូវកាល​ខាង​មុខ​មាន​ក្លឹប​ធំៗ​ជា​ច្រើនចង់បានគេ តែគេ​មិនទាន់ឆ្លើយតបយ៉ាង​ម៉េច​នឹង​ក្លិប​ទាំង​នោះ ព្រមទាំងមិនទាន់បន្ត​កុងត្រាថ្មីជា​មួយ​ PSG តាម​​តែ​ក្លិប​នេះ​ចង់បាន៕

ប្រភពGoal

Him Vatana
Vatana (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T