កីឡាករ Busquets បានតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់រួច

//s9.kh1.co/2b/2bf09e128b526b0962505ae90a7a7f03a2c23875.jpeg
កីទ្បា

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយទើបបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់រួច។

បរទេស៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញហៅកាត់ (RFEF) បានប្រកាសថាខ្សែបម្រើការពាររបស់ក្រុម FC Barcelona គឺកីឡាករ Sergio Busquets ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីប្រកួតមិត្តភាពជាក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីប៉ុន្មានថ្ងៃមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Busquets
កីឡាករ Sergio Busquets

ជាលទ្ធផលខ្សែបម្រើវ័យ៣២ ឆ្នាំរូបនេះត្រូវបានដកខ្លួនដាច់ដោយឡែកពីសមាជិកក្រុម ហើយកីឡាករទាំងអស់ក្នុងក្រុមក៏ត្រូវធ្វើតេស្តស្វែករកវីរុសកូវីដ១៩ផងដែរ។ ក្រុមជម្រើសជាតិអេស៉្បាញស្ថិតក្នុងពូល E ហើយពួកគេត្រូវជួបក្រុមស៊ុយអែតនៅ (ថ្ងៃទី ១៤ មិថុនា) មុនពេលប៉ះប៉ូឡូញ (ថ្ងៃទី១៩ មិថុនា) និងចុងក្រោយប៉ះស្លូវ៉ាគី (ថ្ងៃទី២៣ មិថុនា)៕

កីឡាករ Sergio Busquets
កីឡាករ Sergio Busquets

ប្រភពBBC

Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T