កាន់តែប្លែក! បែកធ្លាយឈុត​គម្រូតំបូង​របស់កំពូល​វីរបុរស Shazam របស់ DCEU (មានវីដេអូ)

//s9.kh1.co/5c/5c2accb66acefcf80fa395fbe01ba6f9f5921892.png
តារា & កម្សាន្ដ

 ០៧-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីទទួលបានមតិ​អវិជ្ជមានជាច្រើនលើឈុតរបស់ Shazam ពេលនេះអ្នកដឹកនាំរឿងបានបញ្ចេញឈុតថ្មីរបស់ Superhero នេះ

បរទេស៖ Shazam! គឺជាខ្សែភាពយន្តកំពូលវីរបុរសដ៏ល្អបំផុតមួយនៅក្នុងចក្រវាឡ DCEU របស់ក្រុមហ៊ុន DC ដែល​រូបគេមានថាមពលដ៏អស្ចារ្យពិសេសមួយដែលមានកម្លាំងអស្ចារ្យដូចទៅនឹងទេវតាអរ និងវីរៈបុរសពីសម័យ​បុរាណ​ដូចជា Solomon មានប្រាជ្ញាខ្ពស់ , Hercules មានភាពរឹងមាំ , Atlas មានកម្លាំងខ្លាំងខ្លា, Zeus មាន​សមត្ថភាពគ្រប់គ្រងរន្ទះ, ក្លាហានដូចជា Achilles និងមានល្បឿនលឿនដូច Mercury ដែលអក្សដំបូងនៃឈ្មោះ​ទេវតា​ទាំងនោះបង្កើតបានជា SHAZAM មួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/f7/f71488f73c76869e7730f7b985cb231bb13671b3.png

ទោះជាយ៉ាងណាក៏ដោយបើទោះបីជាខ្សែភាពយន្ត Shazam! វគ្គ១ ទទួលបានផលវិជ្ជមានជាច្រើនក្ដីក៏​នៅមាន​ចំនុច​អវិជ្ជមានមួយចំនួនទៀតផងដែរ​ ដែលក្រុមអ្នកគាំទ្រមិនសូវជាពេញចិត្តប៉ុន្មានទេ​ក្នុងនោះមានចំនុច​មួយគឺ​ទាក់ទង​ទៅនឹងឈុតរបស់វីរបុរស Shazam ដែលសម្ដែងដោយលោក Zachary Levi នេះឯង។

https://s9.kh1.co/__image/w=650,h=366,q=100/48/48fa8a717ed11078689c575d0f0dc2eea288e5c6.png

យ៉ាងណាមិញចំពោះបញ្ហាឈុតវីរបុរសនេះត្រូវបានគេលើកមកនិយាយជាថ្មីម្ដងទៀត ប៉ុន្តែវាគឺទទួលបានភាពវិជ្ជមាន​ពីហ្វេនៗ​អ្នកគាំទ្រពោលគឺអ្នកដឹកនាំរឿងលោក David F Standberg ដែលជាអ្នកនិយមលេងបណ្ដាញសង្គម​ផងដែរនោះដែលលោកតែតែងទទួលយកពាក្យរិះគុនបែបស្ថាបនាពីសំណាក់ទស្សនិកជន​គឺលោកបានបញ្ចេញ​ឈុត​របស់ Shazam ថ្មីដែលធ្វើអោយប្រិយមិត្តបានឃើញពិតជាពេញចិត្តដោយសាររូបរាងស្អាត​ហើយអស្ចារ្យរបស់​វាមុន​ដូចកាលពីវគ្គមួយឡើយ៕

វីដេអូ​ Footage ឈុតថ្មី បង្ហោះលើ Channel អ្នកដឹកនាំរឿងលោក David F Standberg
ឈុតបែកធ្លាយ
ឈុតបែកធ្លាយ
រូបរចនាបន្ថែមដោយអ្នកគាំទ្រ
រូបរចនាបន្ថែមដោយអ្នកគាំទ្រ
រូបរចនាបន្ថែមដោយអ្នកគាំទ្រ
រូបរចនាបន្ថែមដោយអ្នកគាំទ្រ
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T