ក្រុមអាណាមិកចេញវីដេអូ គំរាមមហាសេដ្ឋី Elon Musk បើសិនជានៅតែធ្វើឱ្យ Bitcoin ឡើងចុះតាមអំពើចិត្ត

//s9.kh1.co/c7/c78dc8d43a3fc7e0f823e041b5f1fea9017116dc.jpg
បច្ចេកវិទ្យា

 ០៦-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សមហេតុផលដែរ តម្លៃ Bitcoin ចុះខ្លាំងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែលោក Elon ធ្វីតថាលែងទទួលវិញ

បរទេស៖ ក្រុម Anonymous អន្តរជាតិប្រកាសពីគម្រោងវាយប្រហារលោក Elon Musk ដោយសារលោកបានធ្វើឱ្យតម្លៃរូបិយប័ណ្ណឌីជីថលធ្លាក់ចុះ តាមសារធ្វីតរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ ក្រុមនេះបានអះអាងថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla មានអំណាចច្រើនពេកទៅលើទីផ្សាររូបិយប័ណ្ណឌីជីថល ហើយពួកគេទ្រាំលែងបាននឹងអាកប្បកិរិយាមិនខ្វល់ខ្វាយរបស់លោក Musk ទៅលើរឿងនេះ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Musk បានបង្ហោះធ្វីតមួយ ដែលបង្ហាញថាលោកលែងនៅជាមួយ Bitcoin ទៀតហើយ។ ធ្វីតនេះមានរូបសញ្ញា Bitcoin និងរូប emoji ខូចចិត្តប្រេះបេះដូងជាពីរទៀតផង។

ការធ្វើបែបនេះ បានធ្វើឱ្យតម្លៃ Bitcoin ធ្លាក់ចុះ7% កាលពីថ្ងៃសុក្រ។

សារធ្វីត
សារធ្វីត

ដំបូងលោក Musk គឺជាអ្នកគាំទ្ររូបិយប័ណ្ណឌីជីថល ប៉ុន្តែបានក្លាយជាអ្នករិះគន់ Bitcoin វិញចាប់តាំងពីការផ្អាកលែងទទួល Bitcoin ជាការទូទាត់របស់ក្រុមហ៊ុន Tesla ដោយសារតែព្រួយបារម្ភអំពីការប្រើប្រាស់ថាមពលក្នុងការ mining យកវា។

ក្រុម Anonymous ក៏និយាយចំៗថាលោក Musk មានជំងឺតួឯក ហើយនិយាយថាលោកកំពុងធ្វើឱ្យមនុស្សម្នាជាច្រើនឈឺចាប់ ដោយសារតែការធ្វើទីផ្សាររូបិយប័ណ្ណឌីជីថលឡើងចុះតាមតែអំពើចិត្តរបស់លោក៕

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T