ពណ៌ក្រចកដ៏ល្អបំផុត សម្រាប់តារានិករនីមួយៗ

//s9.kh1.co/fb/fb993ea5c2fe8e7bca10f728269548afee06eb04.jpeg
យុវវ័យ

 ០៦-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

មកមើលពណ៌ក្រចកដ៏ស្រស់ស្អាត សម្រាប់តារានិករនីមួយៗ!

យល់ដឹង៖​ តើអ្នកកំពុងតែគិត ឬស្វែងរកថាពណ៌អ្វី ដែលអ្នកគួរលាបជាមួយក្រចករបស់អ្នកមែនទេ។ ថ្នាំក្រចកពិតជាមានពណ៌ច្រើន និងខុសគ្នា ដូច្នេះវាពិតជាពិបាកក្នុងការជ្រើសរើសពណ៌ណា ដើម្បីសក្ដិសមនឹងដៃរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហោរាសាស្ត្រពិជាអាចជួយអ្នក ស្វែងរកនូវពណ៌ដែលមានអត្ថន័យដែលសក្ដិសម ទៅនឹងបុគ្គលិកលក្ខណៈរបស់អ្នក និងមានអត្ថន័យជាច្រើនផ្សេងគ្នាផងដែរ។ 

ដូច្នេះខាងក្រោមនេះ នឹងបង្ហាញយ៉ាងច្បាស់នូវពណ៌ក្រចក ដែលល្អបំផុតសម្រាប់តារានិករនីមួយ ៖

♈️ Aries (Mar 21 – Apr 19)

ពណ៌ក្រហមគឺជាពណ៌ដែលតំណាងឲ្យ Aries និងជាចំណង់ចំណូលចិត្តនៃ តារានិករធាតុភ្លើងនេះផងដែរ។ ថ្ពាល់​ បបូរមាត់ ឬក្រចកពណ៌ក្រហម ពិតជាអាចតំណាងឲ្យអ្នក និងសក្ដិសមនឹងអ្នកខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ​ ពណ៌ក្រហមនេះធ្វើឲ្យអ្នកមានអំនាច និងភាពទាក់ទាញផងដែរ។

ពណ៌ក្រហម
ពណ៌ក្រហម

♉️ Taurus (Apr 20 – May 20)

ពណ៌បៃតងចាស់ គឺជាពណ៌មួយ ដែលគួរឲ្យទាក់ទាញណាស់។​ ក្នុងនាមជាតារានិករធាតុដី Taurus មានទំនោរទៅនឹងផែនដីជាមួយនឹងភាពច្នៃប្រឌិតរបស់ពួកគេ។ វាមិនត្រឹមតែជាពណ៌ដែលទាក់ទាញនោះទេ ថែមទាំងជាពណ៌សំណាង និងតំណាងឲ្យមាសប្រាក់ ហើយក៏ជាអ្វីដែល Taurus ស្រលាញ់ខ្លាំងដែរ។

ពណ៌បៃតងចាស់
ពណ៌បៃតងចាស់

♊️ Gemini (May 21 – Jun 20)

Gemini អ្នកគួរតែមកសាកល្បង ជាមួយពណ៌ដែលកំពុងល្បីល្បាញ ដូចជាពណ៌លឿង ឬក៏ hot pink ។ Gemini គឺជាមនុស្សដែលអាចនឹង ឆាប់ធុញទ្រាន់បានយ៉ាងងាយស្រួល ដូច្នេះហើយអ្នកគួរតែជ្រើសរើសពណ៌ណាដែលលេចធ្លោ និងទាក់ទាញ។

ពណ៌លឿង
ពណ៌លឿង

♋️ Cancer (Jun 21 – Jul 22)

Cancer គឺជាតារានិករមួយដែលមានចិត្តស្រទន់ ស្មោះត្រង់ និង ឆាប់ប៉ះទង្គិចបំផុត។ ដោយសារតែភាពស្រទន់របស់ពួកគេនេះហើយ ធ្វើឲ្យពួកគេគួរតែជ្រើសរើសនូវពណ៌ដែលស្រាលៗ មិនដិតពេក។ ពណ៌ទាំងនេះពិតជាឆ្លុះបង្ហាញបានយ៉ាងច្បាស់ពីពួកគេ និងធ្វើឲ្យកាន់តែគួរឲ្យស្រលាញ់ផងដែរ។

ពណ៌ស្រាលៗ
ពណ៌ស្រាលៗ

♌️ Leo (Jul 23 – Aug 22)

តារានិករ Leo គឺតំណាងឲ្យភាពជាអ្នកដឹកនាំ និងអំនាច ហើយថែមទាំងស៊ីវីល័យទៀតផង។ ពណ៌ផ្កាឈូកដិត ពិតជាសក្ដិសមនឹងអ្នក ពីព្រោះវាមិនមែនគួរឲ្យស្រលាញ់ទេ តែវាមានភាពទាក់ទាញ និងស៊ីវីល័យខ្លាំងណាស់។ សក្ដិសមជាមួយនឹងអំណាចរបស់អ្នក។  

ពណ៌ផ្កាឈូកដិត
ពណ៌ផ្កាឈូកដិត

♍️ Virgo (Aug 23 – Sep 22)

តារានិករ Virgo មានលក្ខណៈគិតច្រើន ឬក៏អាចមិនសូវខ្វល់ក្នុងពេលតែមួយ ហើយអ្នកគឺនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យល្អឥតខ្ចោះ។ សូមមករំលេចនូវសម្រស់ធម្មជាតិរបស់អ្នកជាមួយនឹង ក្រចកពណ៌ឈាមជ្រូកដ៏គួរឲ្យទាក់ទាញ ព្រោះពណ៌នេះពិតជាសក្ដិសមបំផុតសម្រាប់អ្នក។ 

ពណ៌ឈាមជ្រូក
ពណ៌ឈាមជ្រូក

♎️ Libra (Sep 23 – Oct 22)

តារានិករ Libra គឺតំណាងឲ្យតុល្យភាព ​និងភាពស្មោះត្រង់។ ពួកគេពិតជាស្មោះត្រង់ ហើយតែងតែរកសន្តិភាពមិនថាចំពោះខ្លួនឯង ឬសម្រាប់អ្នកផ្សេងឡើយ ព្រោះគេជាមនុស្សដែលស្រលាញ់មិត្តភក្ដិណាស់។ ដូច្នេះថ្នាំលាបក្រចកពណ៌ផ្កាឈូកស្លេក គឺល្អឥតខ្ចោះសម្រាប់អ្នក។

ពណ៌ផ្កាឈូកស្លេក
ពណ៌ផ្កាឈូកស្លេក

♏️ Scorpio (Oct 23 – Nov 21)

តារានិករ Scorpio ជាតារានិករមួយដែលខ្លាំង និងពោរពេញទៅដោយថាមពល។ ពួកគេតឹងតែងក្នុងការងារ និងម៉ត់ចត់ខ្លាំងណាស់។ ពួកគេតែងតែប្រើថាមពលរបស់ពួកគេជានិច្ច ក្នុងការធ្វើអ្វីដែលចង់បាន ហើយគឺត្រូវតែបានវាផងដែរ។ ដូច្នេះពណ៌ខ្មៅពិតជាសក្ដិសម នឹងថាមពល និងអំនាចរបស់អ្នកណាស់។

ពណ៌ខ្មៅ
ពណ៌ខ្មៅ

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius អ្នកគឺជាតារានិករនៃភាពរីករាយ នៃសេចក្តីស្រលាញ់នៃរាសីចក្រ។ ការប្រថុយនឹងហានិភ័យគឺងាយស្រួលណាស់សម្រាប់អ្នក។ ម៉្យាងទៀតអ្នកក៏ជាមនុស្សដែលត្រូវការភាពទាក់ទាញ និងលេចធ្លោរបស់អ្នក ឲ្យអ្នកដទៃបានដឹង។ ដូច្នេះពណ៌ទឹកមាសប្លេកដ៏ភ្លឺចែងចាំង ពិតជាសក្ដិសមនឹងអ្នក។

ពណ៌ទឹកមាសប្លេក
ពណ៌ទឹកមាសប្លេក

♑️ Capricorn (Dec 22 – Jan 19)

Capricorn ជាតារានិករមួយដែលចូលចិត្តធ្វើការ និងខិតខំប្រឹងប្រែជាទីបំផុត។ ពេលខ្លះគេអាចនឹងមិនសូវនិយាយច្រើន តែគេក៏ត្រូវការ attention ពីអ្នកដទៃច្រើនដែរ។ ពណ៌រាងដិត ដូចជាក្រហមដិត ឬទឹកក្រូច គឺល្អឥតខ្ចោះសម្រាប់អ្នក ក៏ដូចជាបន្ថែមនូវភាពទាក់ទាញបន្តិចបន្តួច នៅពេលធ្វើការនៅការិយាល័យ។

ពណ៌ទឹកក្រូច
ពណ៌ទឹកក្រូច

♒️ Aquarius (Jan 20 – Feb 18)

Aquarius គឺជាតារានិករដែលស្រលាញ់ភាពស្អាត មិនថាទៅណាក៏ត្រូវតែស្អាតដាច់គេ ហើយអ្នកក៏ចូលចិត្តធ្វើអ្វីដោយខ្លួនឯង និងខុសប្លែកពីអ្នកដទៃ។ ដូច្នេះសូមមកសាកជាមួយក្រចកពណ៌ទឹកប៊ិច ព្រោះពណ៌នេះពិតជាលេចធ្លោ និងធ្វើឲ្យដៃអ្នកមើលទៅឃើញស្អាត។

ពណ៌ទឹកប៊ិច
ពណ៌ទឹកប៊ិច

♓️ Pisces (Feb 19 – Mar 20)

Pisces ក៏ជាតារានិករមួយដែលមានភាពទន់ចេញមកពីខាងក្នុង និងឆាប់ប៉ះពាល់ផ្លូវចិត្តផងដែរ។ ម៉្យាងទៀតអ្នកជាមនុស្សដែលពូកែស្រមើស្រមៃ មានការស្រមៃខ្ពស់ និងមានទំនោរទៅរកអ្វីដែលជាសិល្បៈច្រើន។ ដូច្នេះពណ៌ស ដែលតំណាងឲ្យភាពស្មោះត្រង់ ពិតជាសក្ដិសមនឹងអ្នកណាស់។

ពណ៌ស
ពណ៌ស

ប្រភព: ESSENCE

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T